
ភ្នំពេញ៖ នគរបាលកម្ពុជា និងនគរបាលថៃ បានរួមគ្នាស្រាវជ្រាវករណីនារីជនជាតិថៃមួយរូបផ្សព្វផ្សាយព័ត៌មានទៅនគរបាលថៃថា មានជនជាតិចិននៅខេត្តព្រះសីហនុ ចាប់បង្ខាំង និងបូមឈាមយកទៅលក់។
ក្រោយការស្រាវជ្រាវរួមគ្នាឃើញថា ជារឿងប្រឌិតឡើង ក្នុងគោលបំណងចង់អោយនគរបាលថៃជួយអោយនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
នារីរូបនោះ បានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈចំពោះនគរបាលទាំងពីរប្រទេសផងដែរ៕
