មីយ៉ាន់ម៉ាបណ្តេញតំណាងទីម័រខាងកើត ដោយសារការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម

2026/02/16 04:17:28 pm        55

របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រកាសបណ្តេញតំណាងជាន់ខ្ពស់របស់ទីម័រខាងកើត ឬទីម័រឡេស្តេ នៅក្នុងប្រទេស បន្ទាប់ពីក្រុមសិទ្ធិមនុស្សមួយ បានលើកឡើងថា ទីក្រុងឌីលី (Dili) បានបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងយោធា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម។

យោធា ដែលបានដណ្ដើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ត្រូវបានចោទប្រកាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពីបទរំលោភសិទ្ធិ ដែលភាគច្រើនផ្តោតលើជនជាតិភាគតិចរបស់ប្រទេសនេះ។

បច្ចុប្បន្ន សហភាពមីយ៉ាន់ម៉ា កំពុងការពារខ្លួនក្នុងសំណុំរឿង នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាមូស្លីម។

ប៉ុន្តែអង្គការសិទ្ធិមនុស្ស Chin (CHRO) បានឲ្យដឹងកាលពីខែកុម្ភៈថា ទីម័រខាងកើតបានបើកដំណើរសំណុំរឿងផ្ទាល់ខ្លួន ប្រឆាំងនឹងរបបយោធា ទាំងបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ CHRO ដែលតំណាងឲ្យជនជាតិភាគតិច Chin នៅមីយ៉ាន់ម៉ា បានបញ្ជាក់ថា «រដ្ឋអាជ្ញាជាន់ខ្ពស់ទីម័រខាងកើត ត្រូវបានតែងតាំងឲ្យពិនិត្យមើលឯកសារព្រហ្មទណ្ឌ» ដែលបង្ហាញដោយអង្គការនេះ។

សេចក្តីថ្លែងការណ៍របស់របបយោធា បានឲ្យដឹងថា ការរាយការណ៍ពីការតែងតាំងរដ្ឋអាជ្ញារបស់ទីក្រុងឌីលី ដើម្បីស៊ើបអង្កេតករណីនេះ គឺជា «រឿងគួរឲ្យខកចិត្តយ៉ាងខ្លាំង»។ ប្រទេសនេះបានបញ្ជាក់ថា ភារធារីរបស់ទីម័រខាងកើតត្រូវបានកោះអញ្ជើញនៅថ្ងៃទី១៣ ខែកុម្ភៈ ហើយត្រូវបានផ្តល់ពេលមួយសប្តាហ៍ ដើម្បីឲ្យចាកចេញពីសហភាពមីយ៉ាន់ម៉ា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am