ប្រធានាធិបតី៖ប៉ូឡូញគួរតែអភិវឌ្ឍប្រព័ន្ធការពារនុយក្លេអ៊ែរផ្ទាល់ខ្លួន អំឡុងការគំរាមកំហែងគំរាមកំហែងពីរុស្ស៊ី

2026/02/16 11:20:22 pm        56

ប្រធានាធិបតី លោក Karol Nawrocki បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Polsat News ថា ប្រទេសប៉ូឡូញគួរតែពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដោយសារការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី។

លោក Nawrocki បានលើកឡើងនៅក្នុងបទសម្ភាសន៍នោះថា៖ «ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់ប្រទេសប៉ូឡូញដែលចូលរួមក្នុងគម្រោងនុយក្លេអ៊ែរ»។ លោកបានបន្ថែមថា លោកមិនអាចនិយាយបានថា តើប្រទេសប៉ូឡូញនឹងគួរចាប់ផ្តើមការងារដែលមានគោលបំណងមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរ ឬអត់នោះទេ។

លោក Nawrocki បានបញ្ជាក់ទៀតថា៖ «យើងជាប្រទេសមួយដែលនៅជាប់ព្រំដែននៃជម្លោះប្រដាប់អាវុធ ហើយយើងដឹងពីអ្វីដែលជាអាកប្បកិរិយារបស់សហព័ន្ធរុស្ស៊ីដែលជាចក្រពត្តិនិយម និងឈ្លានពាន ចំពោះប្រទេសប៉ូឡូញ»។

ការអត្ថាធិប្បាយរបស់លោក Nawrocki បានកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ថា លោកកំពុងចរចាជាមួយបារាំង ពាក់ព័ន្ធនឹងប្រព័ន្ធការពារនុយក្លេអ៊ែរនាពេលខាងមុខរបស់អឺរ៉ុប។ លោក Merz បានធ្វើការអំពាវនាវឲ្យរៀបចំទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ក្នុងអំឡុងពេលមានភាពច្របូកច្របល់នៃអាណត្តិទី២ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Polsat News នោះ លោក Nawrocki បានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញគួរតែដើរតាមមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍសក្តានុពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ដោយគោរពតាមបទប្បញ្ញត្តិអន្តរជាតិទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm