
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជួន រាជធានីភ្នំពេញបានប្រកាសថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានសាងសង់បញ្ចប់ ១០០%។
មន្ទីរសាធារណការ និងដឹកជញ្ជួន ប្រកាសថា នៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតទៅ។



