ព្យុះស៊ីក្លូនសម្លាប់មនុស្ស ៥៩នាក់ នៅម៉ាដាហ្គាស្កា និងបង្ខំឲ្យជាង ១៦.០០០នាក់បម្លាស់ទីលំនៅ

2026/02/17 02:26:42 am        110


យ៉ាងហោចណាស់មនុស្ស ៥៩នាក់ បានបាត់បង់ជីវិត នៅពេលដែលព្យុះស៊ីក្លូន Gezani បានបក់បោកលើម៉ាដាហ្គាស្កា កាលពីសប្តាហ៍មុន។ នេះបើយោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយដែលបានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ខណៈដែលស្ថាប័ននេះវាយតម្លៃពីផលប៉ះពាល់នៃព្យុះត្រូពិកទី២ ដែលបានវាយប្រហារប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះ នៅឆ្នាំនេះ។

ការិយាល័យជាតិ សម្រាប់ការគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (BNGRC) បានបញ្ជាក់ឲ្យដឹងថា ព្យុះស៊ីក្លូននេះ បានបង្ខំឲ្យអ្នកស្រុក ១៦.៤២៨នាក់បម្លាស់ទីលំនៅ ខណៈដែលមនុស្ស ១៥នាក់ នៅតែបាត់ខ្លួន ៨០៤នាក់រងរបួស ហើយ ៤២៣.៩៨៦នាក់ ត្រូវបានចាត់ថ្នាក់ថា រងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

យោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) ព្យុះ Gezani បានបោកបក់កាត់ប្រទេសនេះ ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្យុះស៊ីក្លូន Fytia បានបណ្ដាលឲ្យមនុស្ស ១៤នាក់ស្លាប់ និងបានបង្ខំឲ្យជាង ៣១.០០០នាក់ផ្លាស់ទីលំនៅ។

អំឡុងខ្យល់បក់ខ្លាំងបំផុត ព្យុះ Gezani មានល្បឿនប្រហែល ១៨៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយកម្លាំងខ្យល់បក់កើនឡើងដល់ជិត ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺខ្លាំងគ្រប់គ្រាន់ធ្វើឲ្យបន្ទះដែកដំបូលផ្ទះរហែកដាច់ពីគ្នា និងរំលើងដើមឈើធំៗទាំងឫស។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះស៊ីក្លូននេះបានធ្វើបក់បោកតម្រង់ឆ្ពោះទៅទិសខាងលិចឆ្លងកាត់ច្រកសមុទ្រម៉ូសំប៊ិក ដោយនាំឲ្យមានខ្យល់បក់ខ្លាំង និងរលកកម្ពស់រហូតដល់ ១០ម៉ែត្រនៅចុងភាគខាងត្បូងនៃប្រទេសម៉ូសំប៊ិក។

ចាប់តាំងពីពេលនោះមក ប្រព័ន្ធអាកាសធាតុនេះបានបក់ប្ដូរទិសវិលត្រឡប់ទៅទិសខាងកើតលើច្រកសមុទ្រនេះវិញ ហើយការព្យាករបង្ហាញថា វានឹងឆ្ពោះទៅម៉ាដាហ្គាស្ការម្តងទៀត ដោយមានការរំពឹងទុកថា នឹងបក់ទៅដល់ដីគោកលើកទី២ នៅភាគនិរតីនៃប្រទេសម៉ាដាហ្គាស្ការ នាថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm