លោក Rubio៖ លោក Trump ប្តេជ្ញាចិត្ត ចំពោះភាពជោគជ័យរបស់នាយករដ្ឋមន្ត្រីហុងគ្រី មុនការបោះឆ្នោត

2026/02/17 03:10:22 am        42


លោកប្រធានាធិបតីអាមេរិក Donald Trump ប្តេជ្ញាចិត្ត ចំពោះភាពជោគជ័យរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ពីព្រោះភាពជាអ្នកដឹកនាំរបស់លោក គឺមានសារៈសំខាន់ សម្រាប់ផលប្រយោជន៍ជាតិអាមេរិក។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបាននិយាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦)។

ការកត់សម្គាល់របស់លោក Rubio បានផ្តល់ការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចំពោះមេដឹកនាំជាតិនិយមដ៏យូរអង្វែងដែលកំពុងប្រឈមនឹងការបោះឆ្នោតនៅខែមេសា។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Orban នៅទីក្រុង Budapest លោក Rubio បានបញ្ជាក់ថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយហុងគ្រី កំពុងចូលទៅក្នុង «យុគសម័យមាស» ប៉ុន្តែនេះហាក់ដូចជាធ្វើឲ្យរឿងនោះឲ្យក្លាយជាលក្ខខណ្ឌ ជុំវិញការបន្តភាពជាអ្នកដឹកនាំរបស់លោក Orban។

ដោយឈរក្បែរលោក Orban លោក Rubio បាននិយាយថា៖ «លោកប្រធានាធិបតី Trump ប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់អ្នក ពីព្រោះភាពជោគជ័យរបស់អ្នក គឺជាភាពជោគជ័យរបស់យើង។ យើងចង់ឲ្យប្រទេសនេះទទួលបានជោគជ័យ។ វាស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់យើង ជាពិសេសដរាបណាអ្នកនៅតែជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំនៃប្រទេសនេះ»។

គួរបញ្ជាក់ថា លោក Rubio ដែលក៏បម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ផងដែរនោះ បានធ្វើដំណើរជើងទី២ នៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅអឺរ៉ុបកណ្តាល ដោយបានទៅទស្សនកិច្ចនៅស្លូវ៉ាគី និងហុងគ្រី ដែលមេដឹកនាំអភិរក្សនិយមរបស់ប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធិជាមួយលោក Trump និងរិះគន់សហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm