លោក Trump ថាលោកនឹងចូលរួមដោយប្រយោលក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈព្រមានជាថ្មីពីផលវិបាក

2026/02/17 08:57:49 am        56

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (១៦ កុម្ភៈ) ថា រូបលោកនឹងចូលរួម «ដោយប្រយោល» ក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នេះនៅទីក្រុងហ្សឺណែវ ដោយបន្ថែមថា លោកជឿថាទីក្រុងតេអេរ៉ង់ ចង់ធ្វើកិច្ចព្រមព្រៀងមួយ ព្រោះពួកគេមិនចង់បាន «ផលវិបាក» នោះទេ។

ថ្លែងប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One លោក Trump បាននិយាយថា «លោកនឹងចូលរួមក្នុងកិច្ចពិភាក្សាទាំងនោះ ដោយប្រយោល ហើយកិច្ចពិភាក្សានឹងមានសារៈសំខាន់ខ្លាំងណាស់»។ នៅពេលត្រូវបានសាកសួរពីការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងមួយ លោក Trump និយាយថា អ៊ីរ៉ង់ចង់បានកិច្ចចរចាដែលប្រកាន់ជំហរតឹង ប៉ុន្តែពួកគេបានរៀនមេរៀនពីផលវិបាកនៃជំហរដ៏តឹងរ៉ឹងបែបនេះកាលពីរដូវក្តៅមុន ពោលគឺនៅពេលអាមេរិក ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Trump បានបន្តថា នៅពេលនេះ ភាគីអ៊ីរ៉ង់មានការជំរុញទឹកចិត្តក្នុងកិច្ចចរចា ហើយលោកគិតថា «ពួកគេមិនចង់បានផលវិបាកនៃការមិនធ្វើកិច្ចព្រមព្រៀងនោះទេ»។ ការព្រមានជាថ្មីពីប្រធានាធីបតីអាមេរិករូបនេះ បានកើតឡើងស្របពេលភាពតានតឹងកំពុងខ្ពស់ខ្លាំង នៅមុនពេលកិច្ចចរចា ដោយសហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់មជ្ឈិមបូព៌ា។ ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃយុទ្ធនាការយោធាជាបន្តបន្ទាប់ ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។

នៅមុនពេលដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងខែមិថុនា ឆ្នាំមុន កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក បានជាប់គាំង ដោយសារតែការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ទីក្រុងតេអេរ៉ង់គួរតែបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅលើទឹកដីរបស់ខ្លួន ដែលសហរដ្ឋអាមេរិក ចាត់ទុកថាជាផ្លូវឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល នឹងទុកពេល៦០ថ្ងៃឲ្យក្រុមហាម៉ាសរំសាយអាវុធនៅក្នុងដែនដីហ្កាហ្សា
2026/02/17 11:06:38 am        1
ព្យុះភ្លៀងដ៏ខ្លាំងក្លាបានបន្តវាយប្រហារប្រទេសនូវែលសេឡង់ បង្កឱ្យមានការព្រមានពីទឹកជំនន់
2026/02/17 10:58:54 am        2
គំនរសំរាមកំពុងតែកកកុញនៅរដ្ឋធានីគុយបា ខណៈការរឹតត្បិតប្រេងពីអាមេរិក បញ្ចេញឥទ្ធិពលកាន់តែខ្លាំង
2026/02/17 10:53:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល នឹងទុកពេល៦០ថ្ងៃឲ្យក្រុមហាម៉ាសរំសាយអាវុធនៅក្នុងដែនដីហ្កាហ្សា

2026/02/17 11:06:38 am
​ធុរជនចិនដាក់ទិសដៅផលិតអាហារហាឡាល់ (Halal) នៅកម្ពុជាដើម្បីនាំចេញ
2026/02/17 11:04:41 am
​ព្យុះភ្លៀងដ៏ខ្លាំងក្លាបានបន្តវាយប្រហារប្រទេសនូវែលសេឡង់ បង្កឱ្យមានការព្រមានពីទឹកជំនន់
2026/02/17 10:58:54 am
​គំនរសំរាមកំពុងតែកកកុញនៅរដ្ឋធានីគុយបា ខណៈការរឹតត្បិតប្រេងពីអាមេរិក បញ្ចេញឥទ្ធិពលកាន់តែខ្លាំង
2026/02/17 10:53:45 am
​កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបការប្រែប្រួលអាកាសធាតុ និង​ការ​គ្រប់​គ្រង​សំណល់​ផ្អែកលើយន្តការឥណទានរួម (Joint Credit Mechanism - JCM)
2026/02/17 10:53:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/15 04:10:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am