នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ រួមជាមួយប្រជាស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាពបានរួមគ្នាប្រមូលផលបន្លែត្រកួនចំនួន ១ ០០០គីឡូក្រាម និងចែកស៊ុតទាចំនួន ១ ៦០០គ្រាប់ ដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ នេះ ការប្រមូលផលបានចំនួន ១១លើក ស្មើ ១៥ ៦១០គីឡូក្រាម ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន៩ ០៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ១៥០គីឡូក្រាម និងស៊ុតទាចំនួន ៦ ៨៩០គ្រាប់៕








