សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំកម្មវិធីរាត្រីសមោសរ អបអរចូលឆ្នាំប្រពៃណីចិន និង​ជា​សញ្ញា​នៃ​មិត្តភាព​យ៉ាងជ្រាលជ្រៅនៃប្រទេសទាំងពីរ

2026/02/17 07:22:25 pm        131

ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីរាត្រីសមោសរ ចូលឆ្នាំប្រពៃណីចិន ឆ្នាំ​មមី ​២០២៦ នាថ្ងៃទី១៦ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញ​ដោយ​ស្នាម​​ញញឹម​នៃ​មិត្តភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និង​ជា​ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង យុវជន ប្រទេសទាំងពីរ និងភ្ញៀវកិត្តិយស ចូល​រួម​យ៉ាងច្រើនកុះករ ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយ​ពេល​ដែលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិ ត៤ពាន់ឆ្នាំនេះ កាន់​តែ​មាន​វិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំង ដល់កិច្ចកសាង​សហគមន៍​ជោគ​វាសនា​រួម ​នៃមនុស្សជាតិ។

ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹម​តែ​ជា​ការ​អបអរ​សាទរ​ពិធី​បុណ្យ​វប្បធម៌​ដ៏​សំខាន់​មួយ​របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញា នៃមិត្តភាពជ្រាលជ្រៅ និង​ការ​តភ្ជាប់​បេះ​ដូង​រវាង​ប្រជាជន និងប្រជាជនកម្ពុជា-ចិនទៀតផង។

ឯកឧត្តម​បន្ត​ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិន ត្រូវ​បាន​លើកកម្ពស់ទៅជាសហគមន៍វាសនា​រួមកម្ពុជា-ចិន​គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយ​កម្ម​វិធី​នារា​ត្រី​នេះ ​បានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូង រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ។

អំឡុងកម្មវិធីនាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់ 8K+AI ព្រមទាំង បញ្ចេញ​ឧត្តមភាព​នៃ​ការ​ផ្សព្វផ្សាយ​ជាភាសា ៨៥ភាសា ក្រោមកិច្ចខិតខំរបស់​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និង​ស​កម្មភាព​កម្សាន្ត ដើម្បីអបអរសាទរ​បុណ្យឆ្នាំថ្មី របស់ចិនជាច្រើនទៀត ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីក​រាយ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm