អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ​ពលរដ្ឋ​ភៀសសឹក​ដែល​មិន​ទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន

2026/02/17 01:56:15 pm        155

រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋភៀសសឹក ដែល​មិន​ទាន់​អាច​ទៅ​ផ្ទះ​សំបែង​វិញ​បាន ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាល កំពុងបញ្ចុះបឋម​សិលា​ដើម្បី​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជាព​លរដ្ឋ​ភៀស​សឹក​បាន​ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុងបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់បានកំណត់ទីតាំងនិងសិក្សារួចរាល់។ នេះបើតាម​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ដូចការគ្រោងទុក ពិធីបញ្ចុះ​បឋម​សិលា​ដើម្បី​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជាពលរដ្ឋ​ភៀសសឹក​បាន​ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុងបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់បានកំណត់ទីតាំងនិងសិក្សារួចរាល់។ ការ​រៀបចំ​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជា​ពលរដ្ឋ​ភៀស​សឹកដែលមិ​ន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន​គឺ​ជា​ការ​គិតគូរ​ប្រក​ប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ ដោយ​គិត​គូរ​ទាំង​សុវត្ថិភាព ទាំងបរិស្ថាន និងសុខុមាលភាព ទម្រាំដល់ពេល​ដែល​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែងវិញនាពេលខាងមុខ។

ឯកឧត្តមបន្តថា ក្រៅពីផ្តល់ជូនជម្រកបណ្តោះអាសន្ន រាជរដ្ឋាភិបាល​ក៏​ផ្តល់​ជូន​បង​ប្អូន​ជន​ភៀស​សឹក​ទាំងនោះនូវ​ដំណោះស្រាយ​សមរម្យ​មួយ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុងអំ​ឡុងពេលដ៏លំបាកនេះ ខណៈដែលរាជរដ្ឋាភិបាល​បាននិង​កំពុង​ធ្វើ​ការ​ងារ​ការ​ទូត​យ៉ាង​សកម្ម​ដើម្បី​ការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសិទ្ធិ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ គិត​មក​ទល់​នឹង​ពេលនេះ នៅសល់​ពលរដ្ឋ​ភៀស​សឹក​ចំនួន​ជាង​៧​ម៉ឺន​នាក់​ទៀត​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការផ្តល់​ជម្រក​​បណ្តោះ​អាសន្ន​ជូន​បង​ប្អូន​ជន​ភៀស​សឹក​ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជ​រដ្ឋាភិបាល​បោះ​បង់​សិទ្ធិ​ទាមទារ​ទឹក​ដី​ដែល​កង​កម្លាំង​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នោះ​ឡើយ​។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជំហរ​យ៉ាងម៉ឺងម៉ាត់ចំពោះមុខប្រជាពលរដ្ឋរួចហើយថា រាជរដ្ឋាភិបាល​ដាច់​ខាត​មិន​បោះ​បង់​សិទ្ធិ​ទាម​ទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានោះឡើយ ហើយ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​និង​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែ​ន​ដោយសន្តិវិធីតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាម អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។

ឯកឧត្តម​បន្តថា ជាក់ស្តែង រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន នានាជាសេនាធិការ បានតវ៉ាជំទាស់​យ៉ាង​ខ្លាំង​ក្លា​និង​ជា​ផ្លូវ​ការនូ​វរា​ល់​ការ​រំលោភ​បំពាន​ទាំង​ឡាយ​មក​លើ​ដែន​អធិប​តេយ្យ​ភាព​ និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែល​ធ្វើ​ឱ្យ​មាន​ការ​កែ​ប្រែ​នូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬ​ការ​បង្កើត​ស្ថាន​ភាពថ្មីនៅលើទីតាំងជាក់ស្តែង ក៏ដូចជាការរារាំង​ជន​ស៊ីវិល​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសំបែង​របស់ពួកគេវិញបាន។ ការតវ៉ាទាំង នេះគឺជា​ភស្តុតាង​បញ្ជាក់​ពី​ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា ក្នុងការការពារបូរណភាព​ទឹកដី​ក៏​ដូច​ជា​ការ​ពារ​សិទ្ធិ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ ​ប្រឆាំងនឹងការរំលោភបំពាន។ រាជរដ្ឋាភិបាល​ចាត់​ទុក​ការ​ការពារ​ទឹក​ដី​និង​ប្រជាជន​ជា​អាទិភាព​ខ្ពស់​បំផុតរបស់ខ្លួន។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនាពេលថ្មីៗនេះ​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះប្រជាពលរដ្ឋភៀសសឹក ទាំងពលរដ្ឋភៀស​សឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន ទាំងពលរដ្ឋភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំ​នៅ​ឋាន​វិញ​បាន​នៅ​ឡើយ​និង​ការ​ស្តារ​ឡើង​វិញនូវហេដ្ឋានរចនាសម្ព័ន្ធដែលខូចខាត។

សម្រាប់ពលរដ្ឋ​ភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាននិងកំពុង​ខ្នះខ្នែង​រៀប​ចំ​សម្រប​សម្រួល​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយ​ធានាសុវត្ថិភាព​តាមរយៈ​ការបោសសំអាត​អាវុធ​​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមទីតាំងទាំងនោះ ក៏ដូច​ជា​ជួយ​សម្រួល​ជីវភាពរ​បស់ពួក​គេ​តាម​រយៈ​ការ​ដោះស្រា​យតម្រូវការចាំបាច់នានាដែលពួកគេត្រូវការ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បាន​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់​ឱ្យ​បានជាក់លាក់ដើម្បីចេញវិធានការអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព។ ចំពោះហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បានរងការខូចខាត មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម រាជរដ្ឋាភិបាល​នឹង​ស្តារ​ឡើង​វិញ​ឱ្យ​បាន​ឆាប់បំផុតតាមស្ថានភាពជាក់ស្តែង នៅក្រោយពេល​ដែល​ក្រុម​ការងារ​ចំពោះ​កិច្ច​សិក្សា​រួច​រាល់​។ ទន្ទឹមនឹងនោះ ការការពារ​បូរណ​ភាព​ទឹកដី​ក្នុង​ដែន​អធិប​តេយ្យ​ស្រប​ច្បាប់​របស់​កម្ពុជា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដំណាលគ្នានិងយ៉ាងម៉ឺងម៉ាត់បំផុត។

អ្នកនាំពាក្យរាជ​រដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរ​ដាច់​ខាតក្នុ​ង​ការ​ការពារ​ខ្សែ​ព្រំដែ​ន​អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris​)​គោរ​ព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជាដា​ច់​ខាត​នូវ​ការ​កែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
2026/04/04 09:31:48 am        1
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
2026/04/04 09:25:32 am        1
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
2026/04/04 09:19:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

2026/04/04 09:31:48 am
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
2026/04/04 09:25:32 am
​ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
2026/04/04 09:19:44 am
​ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
2026/04/04 09:12:48 am
​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
2026/04/03 10:05:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am