មន្ទីរអប់រំរាជធានី វាយតម្លៃខ្ពស់ការខិតខំអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី​ចូលរួម​កីឡា​សិស្ស​បឋម​សិក្សា​ជើងឯករាជធានី

2026/02/17 09:09:54 pm        111

ការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦ បាន​បិទ​បញ្ចប់​ដោយជោគជ័យ កាលពីចុងសប្តហ៍ទៅ នៅទីលានវិទ្យាល័យ ឥន្ទ្រទេវី បន្ទាប់ពីដំណើរ​ការ​ប្រកួត​​រយៈ​ពេល៧ថ្ងៃ លើ៥ប្រភេទកីឡាទាំងកុមារ កុមារី ខណៈថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និង​កីឡា​រាជ​ធានីភ្នំពេញបានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី​វ័យក្មេ​ង​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា ក្នុង​នាម​មន្ទីរ​សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បី​ចូលរួមប្រកួតជើងឯក ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និង​អភិវឌ្ឍ​វិស័យ​កីឡានៅរាជធានីភ្នំពេញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «មនុស្សម្នាក់​ត្រូវ​ចេះ​លេងកីឡាមួយប្រភេទប្រចាំជីវិត»។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីជំរុញ​ដល់​កុមារា ​កុមារីឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូល​រួម​កាត់​បន្ថយ​នូវ​អំពើអបាយមុខក្នុងសង្គម។

លោក អ៊ុក ចន្ថា បានបន្ថែមថា នាពេលនេះជាកាយវិកាមួយ ក្នុងការខិតខំទៅតាមសមត្ថភាព ដែល​ខ្លួន​បានហ្វឹកហាត់ ហើយបាន​យក​ចិត្ត​ទុក​ដាក់​គោរ​ព​បទ​បញ្ជា​បច្ចេក​ទេស​នៃ​ប្រភេទ​កីឡា​នីមួយ​ៗ​ ក្នុងការដណ្តើមយកជ័យលាភី ដើម្បីសម្រេចផែនការរបស់ខ្លួន ដែលបានកំណត់មក។ លោក អ៊ុក ចន្ថា បានកោតសរសើរដល់ក្រុមជ័យលាភី និងលើក​ទឹកចិត្ត​ដល់​ក្រុម​មិន​ទទួល​បាន​ជ័យ​លាភី​ទាំង​អស់ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព ដោយបន្តហ្វឹកហាត់ ដើម្បីត្រៀម​ចូល​​រួម​ប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។

បើតាម​របាយ​ការណ៍លោក សេង ស្រេង ប្រធានការិយាល័យកីឡា បានឲ្យដឹងថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ជើងឯករាជធានីភ្នំពេញបានដំណើរការប្រកួតរយៈពេល៧ថ្ងៃ ពីថ្ងៃទី០៨-១៤ ខែ​កុម្ភៈ ឆ្នាំ២០២៦ លើប្រភេទកីឡាចំនួន៥ ទាំងផ្នែកកុមារា និងកុមារី ដែល​មាន​ដូច​ជា​ប្រភេទ​កីឡា​បាល់​ទាត់ ១៤ក្រុម កីឡាបាល់ទះ១៨ក្រុម កីឡាបាល់បោះ ១៣ក្រុម អត្តពលកម្ម ១៥ក្រុម និង​ប្រភេទកីឡាវាយកូនឃ្លីលើតុ ៤ក្រុម សរុបប្រតិភូដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ១០៣២​នាក់ (កុមារី ២៤២នាក់)។ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លាភី​​លើ​ប្រភេទកីឡាទាំង៥ និង​ទទួល​បាន​ពានរង្វាន់ មេដាយអមដោយថវិកាជ័យលាភីផងដែរ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        276
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm