ដោយដកស្រង់លទ្ធផលស្ទង់មតិពីក្រុមហ៊ុនស្រាវជ្រាវ និងស្ទង់មតិសាធារណៈរបស់ប្រទេសកាណាដា Nanos Research សារព័ត៌មាន CTV News បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រជាជនកាណាដាភាគច្រើនមានការព្រួយបារម្ភអំពីការគំរាមកំហែងដែលអាចកើតមានពីសហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពជាតិរបស់ប្រទេសនេះ។

យោងតាមរបាយការណ៍ អ្នកឆ្លើយតប ៦៤ ភាគរយ បាននិយាយថា ពួកគេមានអារម្មណ៍ព្រួយបារម្ភ ខណៈដែល ១៩ ភាគរយ និយាយថា ពួកគេមិនព្រួយបារម្ភ និង ១៧ ភាគរយ នៅអព្យាក្រឹត។

ការបំបែកទិន្នន័យជាក្រុមតូចៗ បានបង្ហាញថា ការព្រួយបារម្ភ គឺមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រជាជនវ័យចំណាស់ ដោយជនជាតិកាណាដាដែលមានអាយុ ៥៥ឆ្នាំឡើងទៅ បានរាយការណ៍អំពីការព្រួយបារម្ភយ៉ាងខ្លាំង។
ការស្ទង់មតិនេះ ក៏បានបង្ហាញពីគម្លាតយេនឌ័រក្នុងការយល់ឃើញផងដែរ ដោយសារស្ត្រីហាក់ដូចជាមើលឃើញសហរដ្ឋអាមេរិកថា ជាការគំរាមកំហែង បើប្រៀបធៀបទៅនឹងបុរស ឬ ៦៩,៣ ភាគរយ ធៀបនឹង ៥៧,៩ ភាគរយ។ នេះបើយោងតាមសារព័ត៌មាន CTV News៕