ប្រធានាធិបតីបារាំងសម្លឹងមើលកិច្ចព្រមព្រៀងយន្តហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារ នៅឥណ្ឌា

2026/02/17 09:42:50 pm        90

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ ដោយកិច្ចពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) និងកិច្ចព្រមព្រៀងយន្តហោះចម្បាំង Dassault Rafale ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ប្រទេសបារាំងកំពុងស្វែងរកការពង្រីកភាពជាដៃគូយោធារបស់ខ្លួន ជាមួយទីក្រុងញូវដែលី ដោយមានការពិភាក្សាអំពីកិច្ចសន្យាដែលអាចកើតមានសម្រាប់យន្តហោះចម្បាំងបារាំងចំនួន ១១៤គ្រឿង បន្ថែម ទៀត។

លោក ម៉ាក្រុង និងភរិយារបស់ខ្លួន លោកស្រី Brigitte បានមកដល់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នៅទីក្រុងម៉ុមបៃ (Mumbai) ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា សម្រាប់ដំណើរទស្សនកិច្ចលើកទី៤ របស់លោក ទៅកាន់ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០១៧។

លោកគ្រោងជួបជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ( Narendra Modi) នៅល្ងាចថ្ងៃអង្គារ នេះ។

បន្ទាប់មកលោក ម៉ាក្រុង នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដែលីសម្រាប់កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីការបញ្ជាក់របស់ទីក្រុងញូវដែលីកាលពីសប្តាហ៍មុនថា ខ្លួនមានបំណងដាក់ការបញ្ជាទិញដ៏សំខាន់សម្រាប់យន្តហោះចម្បាំង Rafale ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់រវាងប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប នៅក្នុងខែមករា។

ទីក្រុងញូវដែលីបានស្វែងរកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ដ៏សំខាន់របស់ខ្លួន ដោយងាកទៅរកប្រទេសដទៃទៀត ខណៈពេលដែលកំពុងជំរុញឲ្យមានការផលិតក្នុងស្រុកបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm