ទិន្នន័យផ្ទៀងផ្ទាត់ BBC៖ វត្តមាននាវាចម្បាំងនិងយន្តហោះចម្បាំងរបស់អាមេរិក ប្រមូលផ្ដុំគ្នានៅកៀកនឹងអ៊ីរ៉ង់

2026/02/17 09:56:04 pm        157

របាយការណ៍ផ្ទៀងផ្ទាត់ពីសារព័ត៌មានចក្រភពអង់គ្លេស BBC បានបញ្ជាក់ពីទីតាំងនៃនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln នៅកៀកនឹងប្រទេសអ៊ីរ៉ង់ ដោយប្រើប្រាស់រូបភាពផ្កាយរណប ខណៈទីក្រុងវ៉ាស៊ីនតោន បានបន្តដាក់សម្ពាធលើប្រទេសនេះជុំវិញកម្មវិធីយោធារបស់ខ្លួន និងការបង្ក្រាបដ៏បង្ហូរឈាមនាពេលថ្មីៗនេះលើក្រុមបាតុករ។

របាយការណ៍និយាយថា នាវាផ្ទុកយន្តហោះ Abraham Lincoln ដែលដឹកនាំក្រុមប្រយុទ្ធមួយក្រុមធំ ជាមួយនាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ជា ៣គ្រឿង ដឹកយន្តហោះចំនួន ៩០គ្រឿង រួមទាំងយន្តហោះចម្បាំង F35 និងក្រុមបុគ្គលិកចំនួន ៥.៦៨០ នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ឈូងសមុទ្រកាលពីចុងខែមករា ប៉ុន្តែមិនត្រូវបានមើលឃើញទៀតទេនៅក្នុងរូបផ្កាយរណប រហូតមកដល់ពេលនេះ។ នាវាផ្ទុកយន្តហោះដ៏ធំនេះកំពុងស្ថិតនៅឆ្នេរសមុទ្រអូម៉ង់ ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ពីអ៊ីរ៉ង់។

របាយការណ៍បន្តថា អាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R Ford ដែលជានាវាធំជាងគេបំផុតក្នុងពិភពលោក ទៅកាន់មជ្ឈិមបូព៌ាផងដែរ ហើយនាវានេះនឹងអាចទៅដល់តំបន់នោះក្នុងពេល ៣សប្តាហ៍ខាងមុខ។ វត្តមានរបស់នាវាផ្ទុកយន្តហោះទាំងនោះ បានបន្ថែមទៅលើអ្វីដែលគ្រប់គ្នាបានដឹងរួចទៅហើយ អំពីវត្តមានយោធាអាមេរិកដ៏ធំសម្បើមនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈរបាយការណ៍ BBC បានតាមដានឃើញកំណើននៃនាវាពិឃាត នាវាចម្បាំង និងយន្តហោះចម្បាំងរបស់អាមេរិក នៅក្នុងតំបន់។

ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅប្រទេសស្វីស នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នេះសម្រាប់កិច្ចចរចាជុំទីពីរ។ លទ្ធផលនៃជំនួបមិនមាននៅឡើយទេ ប៉ុន្តែអ៊ីរ៉ង់បាននិយាយរួចហើយថា កិច្ចប្រជុំនេះនឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការដកទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm