អូស្ត្រាលី៖ គ្មានជំនួយសម្រាប់សាច់ញាតិក្រុមអាយស៊ីស ដែលត្រូវបានឃុំខ្លួននៅជំរំប្រទេសស៊ីរី ទេ

2026/02/17 11:07:17 pm        187

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងមិនធ្វើមាតុភូមិនិវត្តន៍ស្ត្រី និងកុមារអូស្ត្រាលី ពីប្រទេសស៊ីរីនោះទេ ជាអ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាសាច់ញាតិរបស់ក្រុមអ្នកប្រយុទ្ធអាយស៊ីសដែលសង្ស័យ។

លោក Albanese បានប្រាប់សារព័ត៌មាន ABC News នៅថ្ងៃអង្គារនេះថា «យើងមានទស្សនៈយ៉ាងមុតមាំថា យើងនឹងមិនផ្តល់ជំនួយ ឬការធ្វើមាតុភូមិនិវត្តន៍នោះទេ»។ លោក Albanese និយាយថា ខណៈវាជារឿង «សោកស្តាយ» ដែលកុមារបានរងផលប៉ះពាល់ ប្រទេសអូស្ត្រាលី «មិនផ្តល់ការគាំទ្រណាមួយឡើយ»។ លោកនិយាយថា «ដូចដែលម្តាយរបស់ខ្ញុំបាននិយាយថា អ្នកប្រព្រឹត្តអ្វី ដូច្នេះអ្នកត្រូវតែទទួលនូវផលនោះ»។

លោកបាននិយាយបន្ថែមថា «យើងពុំមានការអាណិតអាសូរទេ និយាយឱ្យត្រង់ទៅ សម្រាប់អ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងអ្វីដែលជាការប៉ុនប៉ងដើម្បីបំផ្លាញរបៀបរស់នៅរបស់យើង»។ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Tony Burke ក៏បានព្រមានផងដែរថា អ្នកដែលវិលត្រឡប់ទៅប្រទេសអូស្ត្រាលីពីប្រទេសស៊ីរីវិញ នឹងប្រឈមមុខនឹងច្បាប់ ប្រសិនបើពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ។

ស្ត្រី និងកុមារសរុបចំនួន ៣៤ នាក់ដែលមានសញ្ជាតិអូស្ត្រាលី ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ពីជំរំឃុំឃាំង Roj គ្រប់គ្រងដោយក្រុមឃឺដ នៅភាគខាងជើងប្រទេសស៊ីរី។ ជនជាតិអូស្ត្រាលីទាំងនោះ ជាដែលត្រូវបានគេនិយាយថាជាសាច់ញាតិរបស់អ្នកប្រយុទ្ធអាយស៊ីស ក្រោយមកត្រូវបានបញ្ជូនត្រឡប់ទៅជំរំវិញ ដោយសារតែអ្វីដែលត្រូវបានពណ៌នាថាជា «ហេតុផលបច្ចេកទេស» នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និង AFP។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm