ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជប៉ុន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២០ ខែមីនានេះ នៃគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅកម្ពុជា (២០-២១ ខែមីនា ឆ្នាំ២០២២)។
នាយករដ្ឋមន្ត្រីជប៉ុន មានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ , អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ, អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ៕