លោក Trump នឹងសម្រេចចិត្ត «ឆាប់ៗ» ជុំវិញការបញ្ជូនអាវុធទៅកោះតៃវ៉ាន់

2026/02/17 11:42:34 pm        51

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) ថា លោកនឹងសម្រេចចិត្តឆាប់ៗនេះ ជុំវិញថា តើត្រូវបញ្ជូនអាវុធបន្ថែមទៀតទៅកោះតៃវ៉ាន់ដែរ ឬអត់ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) បានក្រើនរំលឹកលោកកុំឲ្យធ្វើដូច្នេះ។

លោក Trump បាននិយាយថា៖ «ខ្ញុំកំពុងនិយាយជាមួយលោក (លោក ស៊ី) អំពីរឿងនេះ។ យើងមានការសន្ទនាដ៏ល្អជាមួយគ្នា ហើយយើងនឹងធ្វើការសម្រេចចិត្តឆាប់ៗនេះ»។ លោកបានបន្ថែមថា លោកមាន «ទំនាក់ទំនងល្អ» ជាមួយមេដឹកនាំចិន ដែលប្រទេសរបស់លោកអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា អំឡុងការសន្ទនាតាមទូរសព្ទជាមួយលោក Trump កាលថ្ងៃទី៤ ខែកុម្ភៈ លោក Xi បានអំពាវនាវឲ្យមាន «ការគោរពគ្នាទៅវិញទៅមក» ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលក្រើនរំលឹកទីក្រុងវ៉ាស៊ីនតោន អំពីការលក់អាវុធទៅឲ្យកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។ លោក Trump និងលោក Xi ត្រូវបានគ្រោងជួបគ្នានៅទីក្រុងប៉េកាំង ក្នុងខែមេសាខាងមុខ។

ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការទេ ប៉ុន្តែជាអ្នកគាំទ្រយោធាដ៏សំខាន់របស់ដែនដីកោះនេះ បើទោះបីជាសម្លេងផ្ដល់ការគាំទ្រ បានបន្ទន់បន្តិចក្រោមការដឹកនាំរបស់លោក Trump ក៏ដោយ។ ទីក្រុងតៃប៉ិបានឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តលក់អាវុធតម្លៃ ១១ពាន់លានដុល្លារដល់កោះតៃវ៉ាន់នៅក្នុងខែធ្នូ។

បើទោះបីជាលោក Trump បានសម្រួលសំឡេងទាបជាងមុន ជុំវិញការគាំទ្រកោះតៃវ៉ាន់ នៅក្នុងអាណត្តិទីពីររបស់លោកក៏ដោយ ក៏បញ្ហានេះនៅតែជាបញ្ហាមួយនៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងប៉េកាំង លោក Wang Yi បានប្រាប់សហរដ្ឋអាមេរិក កុំឲ្យមាន «ការរៀបចំផែនការ» ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយនិយាយថា វាអាចនាំទៅដល់ «ការប្រឈមមុខដាក់គ្នា» ជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm