សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់​ជូន​វីរកងទ័ព​នៅ​សមរភូមិមុខ

2026/02/18 12:19:09 am        362

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំ​អំណោយ​ផ្ដល់​ជូន​វីរ​ក​​ងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។

សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមានថវិកា ១០​លាន​រៀល​ដែល​ជា​បច្ច័យ​របស់​សម្តេចព្រះគ្រូចៅអធិការ, អង្ករមួយតោន, ទឹកក្រូច ១០កេស, មី ៥កេសធំ, ត្រីខ ៤កេស, សាប៊ូ ៥បាវធំ, ទឹកសុទ្ធ ៥០០កេស, អំបិល ១បាវធំ (៥០គីឡូក្រាម), ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកម្ទេស ២កេសធំ, សៀង ១កេសធំ, នំទ្រៀបបាយ ៣កេស, ថ្នាំផ្ដាសាយ ១កេស, ថ្នាំឈឺបំពង់ក ១កេស និងពងទាប្រៃ ១ពាន់គ្រាប់ ។

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលថា ការនាំ​យក​អំណោយ​ផ្ដល់​ជូន​ដល់​វីរ​កង​ទ័ពជាបន្តបន្ទាប់នេះ គឺបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តទៅដល់វីរកងទ័ព ដែល​កំពុង​ឈរ​ការ​ពារ​បូរណភាពទឹកដី និងបានបង្ហាញពីកម្លាំងសាមគ្គីជាតិខ្មែរ ប្រឆាំងទៅនឹងអំពើឈ្លានពាន។

ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ មានព្រះបន្ទួលបន្តថា បានបង្ហាញនូវជំនឿមុតមាំ ចំពោះ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​ នៅរដ្ឋធានីវ៉ស៊ីនតោន សហរដ្ឋអាមេរិក នឹងមានជំនួបជាមួយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ត្រាំ ក្នុងការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ធ្វើប្រទេស​កម្ពុជា​មាន​ភាព​សុខសាន្ត​បញ្ចប់នូវសង្គ្រាមព្រំដែន ។

ក្នុងឱកាសនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលបួងសួង ដល់គុណ​ព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងវត្ថុសក្តិសិទ្ធក្នុងលោក ជួយ​បី​បាច់​ថែ​រក្សា​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ ប្រជាជន និងវីរកងទ័ពកម្ពុជា ជួបតែសេចក្តីសុខសេចក្តីចម្រើន និង​បន្ត​រស់​នៅក្នុងសន្តិភាពរហូតទៅ។

តំណាងវីរកងទ័ពនៅទិសថ្មដា បានសម្ដែងនូវក្តីដឹងគុណ និងអរព្រះគុណ​ដល់​សម្ដេច​ព្រះ​ពោធិ​វ័ង្ស​ ណយ ច្រឹក និងសប្បុរសជននានា ដែលតែងផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគ និងសម្ភារ​ផ្សេង​ៗ​ជា​ហូរហែរ ជាមួយនឹងការលើក​ទឹកចិត្ត​ដល់វី​រ​កង​ទ័ពក្នុង​​បុព្វ​ហេតុ​ការពារបូរណភាពទឹកដី ហើយនេះគឺជាកម្លាំងចិត្តដល់ធំក្រៃលែង សម្រាប់កងទ័ពទាំងអស់ ។

គួរបញ្ជាក់ថា ជាបន្តបន្ទាប់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក រួមទាំង​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន តែងតែនាំយកស្បៀងអាហារ និងសម្ភារ​ប្រើ​ប្រាស់​ផ្សេងៗទៅផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ និងអ្នកភៀសសឹក ដើម្បីបង្ហាញ​ពី​ការ​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល ទឹកចិត្តស្នេហារជាតិ សាមគ្គីជាតិ និងការពារទឹកដីឲ្យបានគង់វង់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm