លីបង់៖ កងទ័ពនឹងប្រើពេលយ៉ាងតិច ៤ខែ សម្រាប់ដំណាក់កាលបន្ទាប់នៃការរំសាយអាវុធក្រុមហេសបូឡា

2026/02/18 01:08:06 am        38

រដ្ឋាភិបាលលីបង់ បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) ថា កងទ័ពនឹងត្រូវការរយៈពេលយ៉ាងហោចណាស់ ៤ខែ ដើម្បីអនុវត្តដំណាក់កាលទី២ នៃផែនការរបស់យោធា ក្នុងការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា នៅភាគខាងត្បូងរបស់ប្រទេស។

រដ្ឋាភិបាលលីបង់កាលពីឆ្នាំមុនបានប្តេជ្ញាចិត្ត ក្នុងការរំសាយអាវុធរបស់ហេសបូឡា ដែលត្រូវបានធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំង នៅក្នុងសង្គ្រាមថ្មីៗនេះជាមួយអ៊ីស្រាអែល ហើយបានប្រគល់ភារកិច្ចឲ្យកងទ័ពរៀបចំផែនការ ដើម្បីធ្វើកិច្ចការនោះ។

យោធាបានបញ្ជាក់កាលពីខែមុនថា ខ្លួនបានបញ្ចប់ដំណាក់កាលទី ១ នៃផែនការនេះហើយ ដោយគ្របដណ្តប់លើតំបន់ រវាងទន្លេ Litani និងព្រំដែនអ៊ីស្រាអែល នៅចុងភាគខាងត្បូងចម្ងាយប្រហែល ៣០គីឡូម៉ែត្រ។ ដំណាក់កាលទី២ ទាក់ទងនឹងតំបន់ រវាងទន្លេ Litani និងទន្លេ Awali ប្រហែល ៤០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងបេរូត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Paul Morcos បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីមានសម័យប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាល «បានទទួលយកការបង្ហាញរបស់ថ្នាក់ដឹកនាំកងទ័ព» ជុំវិញដំណាក់កាលទី២ នៃផែនការនេះ។ លោកបាននិយាយថា៖ «មានរយៈពេល ៤ខែ ដោយអាចមានការពង្រីកបន្ថែមអាស្រ័យលើលទ្ធភាពជាក់ស្ដែង ការវាយប្រហាររបស់អ៊ីស្រាអែល និងឧបសគ្គនានា»។

អ៊ីស្រាអែល ដែលចោទប្រកាន់ក្រុមហេសបូឡាថា បានរៀបចំបំពាក់អាវុធឡើងវិញ បានរិះគន់វឌ្ឍនភាពរបស់កងទ័ពថា មិនគ្រប់គ្រាន់ ហើយបានបន្តការវាយប្រហារជាប្រចាំលើលីបង់ ទោះបីជាមានបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានស្វែងរកការបញ្ចប់អរិភាពជាងមួយឆ្នាំ ជាមួយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm