លោក Khamenei ប្រាប់លោក Trump ថា អាមេរិកនឹងមិនអាចផ្តួលរំលំអ៊ីរ៉ង់បានទេ

2026/02/18 01:54:29 am        85

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនគ្មានថ្ងៃទទួលបានជោគជ័យនោះឡើយ ក្នុងការផ្តួលរំលំសាធារណរដ្ឋឥស្លាម ហើយលោកបានព្រមានថា សូម្បីតែយោធាខ្លាំងបំផុតរបស់ពិភពលោក ក៏អាចរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបានដែរ។

លោក Khamenei បានថ្លែងនៅក្នុងសុន្ទរកថាមួយរបស់លោកថ្មីៗនេះថា អស់រយៈពេល ៤៧ឆ្នាំមកហើយ អាមេរិកមិនអាចលុបបំបាត់សាធារណរដ្ឋឥស្លាមបានទេ ខណៈដែលលោកបានបង្ហាញនូវកំហឹង អំពីប្រទេសគូសត្រូវទៅកាន់ប្រជាជនរបស់លោក។ អំឡុងការជួបជុំជាមួយប្រជាជនមកពីខេត្ត East Azarbaijan នាថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ លោក Khamenei បានលើកឡើងថា៖ «អស់រយៈពេល ៤៧ឆ្នាំមកហើយ អាមេរិកមិនអាចលុបបំបាត់សាធារណរដ្ឋឥស្លាមបានឡើយ។ នោះគឺជាការពិតមិនអាចកែប្រែបាន។ ហើយខ្ញុំសូមនិយាយថា អ្នកក៏នឹងមិនអាចធ្វើបែបនេះបានដូចគ្នាដែរ ក្នុងពេលខាងមុខ»។

ការអត្ថាធិប្បាយរបស់លោកនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថា ការផ្លាស់ប្តូររបប «នឹងជារឿងដ៏ល្អបំផុតដែលអាចកើតឡើង»។

ជាមួយគ្នានេះ លោក Khamenei ក៏បានលើកឡើងពីការកត់សម្គាល់ម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិកថា យោធាអាមេរិក គឺជាកងទ័ពខ្លាំងបំផុត នៅលើពិភពលោក។ តែលោកបានបញ្ជាក់ថា «កងទ័ពខ្លាំងបំផុតនៅលើពិភពលោក ពេលខ្លះអាចនឹងទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងក្លា រហូតលែងអាចងើបឡើងបាន»។

ការអត្ថាធិប្បាយរបស់លោកកើតឡើងស្របពេលមានវោហាសាស្ត្រកាន់តែក្ដៅគគុក រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ជុំវិញការដាក់ពង្រាយយោធា និងសន្តិសុខក្នុងតំបន់ ហើយនៅពេលដែលការចរចាជុំថ្មីមួយសម្របសម្រួលដោយប្រទេសអូម៉ង់ កំពុងដំណើរការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm