សម្ព័ន្ធមិត្តរបស់លោក Putin ព្រមានមហាអំណាចអឺរ៉ុបកុំឲ្យរឹបអូសនាវារុស្ស៊ី

2026/02/18 01:56:47 am        106

លោក Nikolai Patrushev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី Vladimir Putin ត្រូវបានដកស្រង់សម្តី នៅថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដែលបាននិយាយថា រុស្ស៊ីអាចដាក់ពង្រាយកងទ័ពជើងទឹក ដើម្បីទប់ស្កាត់មហាអំណាចអឺរ៉ុបកុំឲ្យរឹបអូសនាវារបស់ខ្លួន ហើយអាចសងសឹកទៅលើការដឹកជញ្ជូនទំនិញរបស់អឺរ៉ុបវិញ ប្រសិនបើនាវារុស្ស៊ីត្រូវបានរឹបអូស។

បណ្ដារដ្ឋលោកខាងលិចបានព្យាយាមកាត់ផ្តាច់រុស្ស៊ីពីពាណិជ្ជកម្មសកល និងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះចុះខ្សោយ ដោយដាក់ចេញនូវវិធានការទណ្ឌកម្មជាង ៣០.០០០ ពាក់ព័ន្ធនឹងសង្គ្រាមរបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែន។

រដ្ឋទាំងនោះក៏បានព្យាយាមរារាំងនាវាដឹកប្រេងដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីផងដែរ។ កាលពីខែមករា សហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ី ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា។

លោក Putin បានពិពណ៌នាអំពីសកម្មភាពបែបនេះថា ជាទង្វើចោរសមុទ្រ។ ហើយជំនួយការវិមានក្រឹមឡាំង និងជាប្រធានក្រុមប្រឹក្សាភិបាលសមុទ្ររបស់រុស្ស៊ី គឺលោក Patrushev បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Argumenty i Fakty ថា៖ «ប្រសិនបើយើងមិនរារាំងពួកគេយ៉ាងម៉ឺងម៉ាត់នោះទេ មិនយូរឡើយ អង់គ្លេស បារាំង និងសូម្បីតែបណ្ដាប្រទេសបាល់ទិក នឹងមានភាពក្រអឺតក្រទមជាមិនខាន ពោលគឺដល់កម្រិតមួយ ដែលពួកគេនឹងព្យាយាមបិទខ្ទប់សិទ្ធិចូលទៅកាន់សមុទ្ររបស់ប្រទេសយើង ដោយយ៉ាងហោចណាស់ក៏នៅក្នុងអាងមហាសមុទ្រអាត្លង់ទិកដែរ»។

លោក Patrushev បានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថា មិនខុសអ្វីពីមុនឡើយ ការធានាដ៏ល្អបំផុតនូវសុវត្ថិភាពនៃការធ្វើនាវាចរណ៍ គឺកងទ័ពជើងទឹក។ នៅក្នុងតំបន់សមុទ្រសំខាន់ៗ រួមទាំងតំបន់ឆ្ងាយពីរុស្ស៊ីផងដែរ កងកម្លាំងសំខាន់ៗ ត្រូវតែដាក់ពង្រាយជាអចិន្ត្រៃយ៍ ពោលគឺកងកម្លាំងដែលមានសមត្ថភាពបន្ថយមហិច្ឆតារបស់ចោរសមុទ្រលោកខាងលិច»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm