គណៈប្រតិភូបានធ្វើដំណើរដោយរថភ្លើងទៅដល់ទីក្រុងព្យុងយ៉ាង សម្រាប់សមាជបក្សលើកទី ៩របស់កូរ៉េខាងជើង ។
នៅថ្ងៃអង្គារនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានចាក់ផ្សាយរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្លេងលេងតន្រ្តីស្វាគមន៍អ្នកដំណើរចុះពីលើរថភ្លើង ។ ក្រោយមកគណៈប្រតិភូទាំងនេះ ចាកចេញពីស្ថានីយរថភ្លើង រួចឡើងជិះរថយន្តក្រុង ពេលដែលពលរដ្ឋរស់នៅក្នុងទីក្រុងព្យុងយ៉ាង គ្រវីដៃទៅរកពួកគេ ។
កូរ៉េខាងជើង នឹងរៀបចំសមាជបក្ស ដែលជាព្រឹត្តការណ៍នយោបាយដ៏សំខាន់មួយ មានគោលបំណងបង្ហាញការក្តោបក្តាប់អំណាចដាច់ណាត់របស់លោកមេដឹកនាំ Kim Jong Un និងរូបភាពរបស់លោកក្នុងនាមជាមេដឹកនាំសប្បរសធម៌ម្នាក់នៅកូរ៉េខាងជើង និងជាប្រមុខយោធាថ្នាក់ពិភពលោក ។
សមាជបក្សនេះ ត្រូវបានគេរំពឹងថា នឹងរៀបចំឡើងក្នុងកាលបរិច្ឆេតពុំបានបញ្ចេញមួយនាចុងខែកុម្ភៈនេះ ៕