ក្រុមមន្រ្តីនិយាយថា នៅថ្ងៃអង្គារនេះ អគ្គិភ័យបានឆាបឆេះមហោស្រពភាពយន្តប្រវត្តិសាស្រ្ត Teatro Sannazaro ស្ថិតក្នុងស្រុក Chiaia របស់ទីក្រុង Naples ប្រទេសអ៊ីតាលី ។
អគ្គិភ័យនេះ ត្រូវបានគេមានជំនឿថា វាចាប់ផ្តើមដំបូងនៅប្លុកអគារផ្ទះល្វែង ប៉ុន្តែរីករាលដាលយ៉ាងឆាប់រហ័សដល់មហោស្រពភាពយន្តសតវត្សរ៍ទី ១៩ បណ្តាលឲ្យដំបូលធ្លាក់ដល់ដី ។
ក្រុមអ្នកស្រុកនិយាយថា អគ្គិភ័យនេះ បង្កឲ្យមនុស្សឈ្លក់ផ្សែង ហើយពលរដ្ឋ ២២គ្រួសារ ត្រូវបានជម្លៀសចេញពីអគារជុំវិញ ។
មនុស្ស ៤នាក់ ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយស្រូបផ្សែង ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសធ្ងន់នោះទេ ។
អភិបាលក្រុង Naples លោក Gaetano Manfredi និយាយថា ការចង្អុរបង្ហាញដំបូងលើកឡើងថា អគ្គិភ័យបានកើតឡើងដោយចៃដន្យ ។
គួររំឭកថា មហោស្រពភាពយន្តនេះ បានបើកដំណើរការដំបូងកាលពីឆ្នាំ ១៨៤៧ ដោយមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់តារាល្បីល្បាញបំផុតនៅអ៊ីតាលី ៕