ភ្នំពេញ៖ នៅរាត្រីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២។
ខ្លឹមសារ នៃការចុះហត្ថលេខានោះរួមមាន៖ គម្រោងទទួលបានថាមពលកើតឡើងវិញ ប្រកបដោយបរិយាប័ន្ននៅតំបន់
ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ស្មើនឹងប្រមាណ១,៧លានដុល្លារអាមេរិក និងគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦លានដុល្លារអាមេរិក៕