ក្រុមហាម៉ាសច្រានចោលឱសានវាទរយៈពេល ៦០ថ្ងៃរបស់អ៊ីស្រាអែលឲ្យពួកគេរំសាយអាវុធ

2026/02/18 03:55:37 am        33

ក្រុមហាម៉ាស បានធ្វើការច្រានចោលសេចក្តីអត្ថាធិប្បាយរបស់មន្រ្តីរដ្ឋាភិបាលអ៊ីស្រាអែលដែលអំពាវនាវឲ្យក្រុមជីវពលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាមួយនេះ រំសាយអាវុធ ក្នុងរយៈពេល ៦០ថ្ងៃ ហើយនិងគំរាមចាប់ផ្តើមឡើងវិញសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល បើសិនជាពួកគេមិនអនុវត្តតាម ។

ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលមានគម្រោងផ្តល់ឱសានវាទរយៈពេល៦០ ថ្ងៃដល់ក្រុមហាម៉ាសដើម្បីរំសាយអាវុធ ហើយប្រសិនបើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងត្រលប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាវិញ ។

លោក Yossi Fuchs រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ រយៈពេល ១ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអះអាងថា ក្រុមភេរវករត្រូវតែបោះបង់ចោលអាវុធរបស់ខ្លួនជាផ្នែកមួយនៃដំណើរការរំសាយអាវុធ រួមទាំងកាំភ្លើង AK-47ផងដែរ បន្ទាប់ពីមានរបាយការណ៍មួយចំនួនថា ក្រុមភេរវករមួយនេះ អាចត្រូវបានអនុញ្ញាតឲ្យកាន់កាំភ្លើងរបស់ខ្លួន ។

លោក Fuchs បានបញ្ជាក់ថា លោកមិនប្រាកដថា ពេលណាឱសានវាទរយៈពេល៦០ ថ្ងៃនឹងចាប់ផ្តើមនោះទេ ប៉ុន្តែប្រហែលអាចចាប់ផ្តើមជាមួយនឹងសន្និសីទក្រុមប្រឹក្សាសន្តិភាពនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។

លោក Mahmoud Mardawi គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស និយាយប្រាប់កាសែត Al Jazeera កាលពីថ្ងៃចន្ទថា លោកពុំទទួលស្គាល់ការទាមទារបែបនេះនោះទេ ។

លោកថា សេចក្តីថ្លែងការណ៍ធ្វើឡើងដោយលោក Netanyahu និងតាមរយៈសារព័ត៌មាន គឺជាការគំរាមកំហែងមួយដោយគ្មានមូលដ្ឋាននៅក្នុងកិច្ចចរចាកំពុងបន្ត ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm