ព្រះខ័នរាជ បើកលក់ ៤ពាន់សំបុត្រដំបូង នៃពាន AFC Challenge League ​ទល់ក្រុម​ភ្នំពេញក្រោន

2026/02/18 06:28:46 pm        163

បន្ទាប់ពីភ្នំពេញក្រោន បានប្រកាសលក់សំបុត្រទស្សនាការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ ​នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League​ ឆ្នាំ​២០២៥​/២៦ ជិត ១ខែកន្លងទៅ ពេលនេះ គូប្រជែងរបស់ខ្លួន គឺក្លិបព្រះខ័នរាជស្វាយរៀង ក៏​ដាក់​លក់​សំបុត្រ​ទស្សនាជំនួបជើងទី២ ផងដែរ ដោយជំហានដំបូង ក្រុមជើងឯករងឆ្នាំចាស់នេះ បាន​បើក​លក់​ចំនួន ៤ពាន់សំបុត្រ។

យោងតាមការជូនដំណឹងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា សម្រាប់សំបុត្រទស្សនាការប្រកួតជើងទី២ រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ។ ចំពោះសំបុត្រ អ្នកគាំទ្រអាចរកទិញបាន តាមរយៈ Online នៅលើ App របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលមានឈ្មោះថា PKR Svay Rieng។

ដោយឡែកជំនួបជើងទី១ រវាងក្រុមតំណាងកម្ពុជាទាំងពីរ ដែលក្រុមសិង្ហក្រម ធ្វើម្ចាស់ផ្ទះ និងប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក)ជាទឹកដី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ភ្នំពេញក្រោន បានបែងចែកសំបុត្រជា ២ប្រភេទ សម្រាប់តំបន់គ្មានដំបូល តម្លៃពេញ ១៤,០០០រៀល តែទិញឥលូវក្លិបបញ្ចុះតម្លៃសល់ត្រឹម ១២,០០០រៀល និងសំបុត្រ VIP តំបន់មានដំបូង តម្លៃពេញ ២០,០០០រៀល តែទិញពេលនេះក្លិបបញ្ចុះតម្លៃសល់ ១៦,០០០រៀល។

មុនជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះបឋម ដោយយកឈ្នះក្រុម Kasuka របស់ប្រ៊ុយណេ ក្នុងលទ្ធផល ៦-០ ដើម្បីឡើងវគ្គចែកពូល ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងពូលE និងក្រុម Dewa United របស់ឥណ្ឌូនេស៊ី ឈរលេខ១។ រីឯព្រះខ័នរាជស្វាយរៀង ដែលមានកៅអីវគ្គចែកពូលក្នុងដី បានបញ្ចប់ការប្រកួត ដោយឈរកំពូលតារាង និងក្រុម Manila Digger របស់ហ្វីលីពីន ឈរលេខ២។

ជាមួយលទ្ធផលការប្រកួតជម្រុះប្រចាំតំបន់អាស៊ីខាងកើតនេះ ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងពីរ ត្រូវប្រកួតខ្វែងពូល ដែលនាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។ ដូច្នេះសម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុម Dewa United និងក្រុម Manila Digger ដែលប្រៀបបានការប្រកួតផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត ដើម្បីរកក្រុមខ្លាំង ១ក្រុម ឡើងទៅជួបក្រុមឈ្នះ ១ក្រុមទៀត មកពីតំបន់អាស៊ីខាងលិច ដើម្បីកាត់សេចក្ដីរកជើងឯកពានរង្វាន់ AFC Challenge League 2025/26។

សូមរំឮកថា កាលពីរដូវកាលមុន កម្ពុជាមាន ១កៅអីប៉ុណ្ណោះ សម្រាប់ពានកម្រិតទី៣ ទ្វីបអាស៊ីនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចូលរួមក្នុងនាមជើងឯកលីគកំពូលកម្ពុជា ដែលបានយកឈ្នះក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបើកទ្វារផ្ទះទទួលក្រុម Arkadag FK របស់តួកមេនីស្ថាន តែសោកស្ដាយ ក្រុមតំណាងកម្ពុជានេះ បានត្រឹមជើងឯករង ក្រោយចាញ់ក្រុមភ្ញៀវទាំងប្រផិតប្រផើយ ១-២ បន្ទាប់ពីចំណាយពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm