ក្រុមហាម៉ាស៖ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក Trump ត្រូវតែបញ្ឈប់ការសម្លាប់របស់អ៊ីស្រាអែលនៅហ្កាហ្សា

2026/02/18 06:48:45 pm        85

ក្រុមហាម៉ាសបានជំរុញ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតី លោក Donald Trump ឱ្យបង្ខំអ៊ីស្រាអែល បញ្ឈប់ «ការរំលោភបំពានជាបន្តបន្ទាប់» នៃកិច្ចព្រមព្រៀងតំបន់ហ្កាហ្សា ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំមុន។ កិច្ចប្រជុំផ្លូវការលើកដំបូងរបស់ស្ថាប័នដ៏ចម្រូងចម្រាសនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី ខណៈប្រជាជនប៉ាឡេស្ទីនដែលជាប់គាំងខ្លួននៅក្នុងដែនដីរងការបំផ្លាញដោយសង្គ្រាមកំពុងរង់ចាំដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងសន្តិភាពឱ្យចូលជាធរមានពេញលេញ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ ថា «សង្គ្រាមប្រល័យពូជសាសន៍ប្រឆាំងតំបន់ហ្កាហ្សានៅតែបន្តតាមរយៈការសម្លាប់ ការជម្លៀសប្រជាជន ការហ៊ុមព័ទ្ធ និងទុរ្ភិក្ស ដែលមិនទាន់ត្រូវបានបញ្ឈប់នៅឡើយរហូតមកដល់ពេលនេះ»។

យោងតាមអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៦០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ក្រុមហាម៉ាស-អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។ មនុស្សយ៉ាងហោចណាស់ ១.៦០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោង ការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

លោក Qassem ក៏បានអំពាវនាវដល់ក្រុមប្រឹក្សារបស់លោក Trump ឲ្យជួយសម្រួលដល់ការចូលរបស់គណៈកម្មាធិការបច្ចេកទេសដែលត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា ហើយចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញយ៉ាងទូលំទូលាយ ដើម្បី «បញ្ចប់ទុក្ខលំបាករបស់ប្រជាជន»។  

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm