ប្រតិបត្តិករអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាន Vilnius របស់ប្រទេសលីទុយអានី បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីមានការបិទរយៈពេលខ្លី ដោយសារតែបាឡុងតាមដានអាកាសធាតុមកពីប្រទេសបេឡារុស ចូលទៅក្នុងដែនអាកាសរបស់ខ្លួនកាលពីយប់ថ្ងៃអង្គារ។

អាកាសយានដ្ឋាននេះ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីប្រទេសបេឡារុស ត្រូវបានបិទជាង១០ដងចាប់ តាំងពីដើមខែតុលា ឆ្នាំ ២០២៥ ដោយសារតែឧបទ្ទវហេតុស្រដៀងគ្នានេះ។
ចរាចរណ៍នៅអាកាសយានដ្ឋាន ត្រូវបានរឹតបន្តឹងរយៈពេល៧៥នាទី បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិរបស់ប្រទេសតំបន់បាល់ទិកមួយនេះ បានជូនដំណឹងដល់អាកាសយានដ្ឋានអំពីបាឡុងតាមដានអាកាសធាតុដែលបង្កហានិភ័យដល់ផ្នែកអាកាសចរណ៍។

ប្រតិបត្តិការនៅអាកាសយានដ្ឋាន Vilnius ប្រទេសលីទុយអានី ត្រូវបានផ្អាកកាលពីម៉ោង ៦:៣០នាទី ល្ងាច ម៉ោងក្រុងស្រុក កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ។