សម្ដេចធិបតីប្រាប់រ៉យទ័រថា «ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីបទឈប់បាញ់ ខណៈ​កម្ពុជា​ជំរុញ​ឱ្យ​កំណត់​ខណ្ឌសីមា​រួម»

2026/02/18 07:21:02 pm        356

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រាប់​សារ​ព័ត៌​មាន​រ៉យទ័រ​កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កងកម្លាំងថៃ កំពុង​តែកាន់​កាប់​ទឹក​ដី​របស់​កម្ពុជា ​បន្ទាប់ពីជម្លោះកាលពីឆ្នាំមុន បើទោះបី​ជា​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​សម្រប​សម្រួល​ដោយ​ផ្ទាល់​ពី​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ហើយសម្ដេចបវរធិបតី បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម ចាប់ផ្តើម​ធ្វើ​ការ​លើ​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ភាគីទាំងពីរ។

នៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្ដេចធិបតី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹង​ប្រែង​ធ្វើ​ការ​ដើ​ម្បី​ដោះ​ស្រាយ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែលរីករាលដាលនៅក្នុងប្រទេស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​របស់លោក ត្រាំ ក្នុងសប្តាហ៍នេះ ហើយសម្ដេចបានមានប្រសាសន៍ថា សម្ដេច​សង្ឃឹម​ថា ​ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន ដែល​សម្ដេច​​បាន​ពិពណ៌នាថាមានភាព «ផុយស្រួយ» ទោះបីជាមានបទឈប់បាញ់ខែធ្នូ ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធគ្នាជាថ្មីនោះក៏ដោយ។

សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ផែន​ការ​សន្តិភាព​តំបន់​ហ្កាហ្សា ប៉ុន្តែលោក ត្រាំ បានមានប្រសាសន៍ថា ស្ថាប័ននេះ​ក៏​អាច​ដើរ​តួនាទី​កាន់​តែ​ទូលំ​ទូលាយ​។

សម្ដេចធិបតី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែមានកងកម្លាំងថៃ ដែល​កំពុង​កាន់​កាប់​ចូល​ជ្រៅ​ចូល​ទៅ​ក្នុង​ទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ជាច្រើន។ នេះ​គឺ​ហួស​ឆ្ងាយ​ពី​ការ​អះអាង​ជា​ឯកតោភាគីផ្ទាល់របស់ថៃទៅទៀត... លើខ្សែបន្ទាត់ព្រំដែន»។

សម្ដេច​មាន​ប្រសាសន៍ថា កងទ័ពថៃបានដាក់ទូកុងតឺន័រ និងរាយបន្លា​លួស​នៅ​ខាង​ក្នុង​អ្វី​ដែល​ថៃ​បាន​ទទួល​ស្គាល់​ជាយូរមកហើយថាជាទឹកដីរបស់កម្ពុជា ហើយ​អ្នក​ស្រុក​មិន​អាច​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួក​គេវិញបាន។ សម្ដេចមានប្រសាសន៍ថា៖ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ​នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍នៃការពិតជាក់ស្ដែងនៅទីតាំងនោះ»។

សម្ដេចធិបតីបានបន្តថា កម្ពុជាមិនអាចទទួលយកនូវអ្វីដែលសម្ដេចហៅថា «ការ​រំលោភ​បំពាន​លើ​អធិប​តេយ្យ​ភាព ឬបូរណភាពទឹកដីរបស់កម្ពុជាបានឡើយ»។

សម្ដេចធិបតីមានប្រសាសន៍ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់រឿងនោះ គឺ​ការ​ប្រើ​ប្រាស់​យន្ត​ការ​បច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញានានា ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ដែល​យើងមាន។ ដូច្នេះ យើងសង្ឃឹមថាប្រទេសថៃនឹងយល់ព្រម ហើយចាប់​ផ្តើម​អនុញ្ញាត​ឱ្យ JBC (គណៈកម្មការព្រំដែនរួម) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

សម្ដេចបានបន្ថែមថា ប្រទេសថៃ បានលើកយកការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈរបស់ខ្លួន ថា​ជា​ហេតុ​ផល​មួយ​ដែល​មិនអាចចាប់ផ្តើមការងារខណ្ឌសីមាព្រំដែនបាន។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន​វីរៈគុល បានប្រើប្រាស់បញ្ហាជាតិនិយមជាដើមទុនក្នុងការបោះឆ្នោត បន្ទាប់ពីជម្លោះព្រំដែន។

សម្ដេចធិបតី មានប្រសាសន៍ថា៖ «ឥឡូវនេះ ការបោះឆ្នោតធ្វើឡើងរួចរាល់ហើយ យើងសង្ឃឹមថា ប្រទេស​ថៃ​អាច​ចាប់ផ្តើម យ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់​ផ្តើម​ខណ្ឌ​សីមានៅក្នុងតំបន់ក្តៅ ដើម្បីឱ្យយើងអាចបន្តជីវិតប្រចាំថ្ងៃវិញបាន»។

គួរ​រម្លឹកថា ការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​កក្កដា ​និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសសឹក និង​បាន​រំខាន​ដល់​ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងភាគីទាំងពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm