មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺជូនពលរដ្ឋមិនសម្រាកនៅមន្ទីរពេទ្យជាង ២៤ម៉ឺនករណី

2026/02/18 09:36:51 pm        176

ឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។

ការលើកឡើងរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆាំ្ន២០២៦ របស់មន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

 ឯកឧត្តមវេជ្ជបណ្ឌិត នាយកមនី្ទរពេទ្យកុមារជាតិ បន្តថា តាមគំរោងផែនការសកម្មភាពឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ ដោយមានការគំាទ្រជាគោលនយោបាយ  និងយុទ្ធសាស្ត្រយ៉ាងពេញលេញពីក្រសួងសុខាភិបាលដៃគូរអភិវឌ្ឍនានារួមជាមួយ នឹងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ទំាងមូលបានធ្វើអោយមន្ទីរពេទ្យកុមារជាតិ សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទនៈ និងសក្តិសមជា មន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការចូលរួមគំាទ្របច្ចេកទេសដល់ មន្ទីរពេទ្យកុមារជាតិនានានៅទូទាំងប្រទេស និងចូលរួមក្នុងការកាត់បន្ថយអត្រាមរណៈភាពកុមារ ទារក បានសមស្រប ទៅតាមគោលដៅដែលបានកំណត់ដោយក្រសួងសុខាភិបាល និងដោយមានការប្តេជ្ញាចិត្តខ្ពស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ មានបុគ្គលិកសរុបចំនួន ៧៩៩នាក់ ក្នុងនេះអត្រាភេទស្រី មានច្រើនជាភេទ ប្រុស ដោយភេទស្រីមាន ៤៧៣នាក់ ស្មើ ៦០% ភេទប្រុស ៣២៦នាក់ ស្មើ ៤០%។ មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៥ ទទួលប្រភេទអ្នកជំងឺដែលប្រើប្រាស់ សេវាមន្ទីរពេទ្យរួមមាន៖ - បង់ថ្លៃ មានចំនួន៥៦% - ប្រើប្រាស់ ប.ស.ស មានចំនួន ២៦% - មូលនិធិសមធម៌ មានចំនួន១៧% - មិនបង់ថ្លៃ (គ្មានលទ្ធភាព)១%។ ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាព លើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm