ក្រុមហ៊ុន អ័រគីដេ ចុះ MOU ជាមួយសាលា ប៊ែលធី អន្តរជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនក្រុមហ៊ុនទាំងពីរ

2026/02/18 09:44:57 pm        143

ក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។

ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខានេះ បានឱ្យដឹង ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការល្អ ដោយផ្តល់នូវការសម្របសម្រួល និងអត្ថប្រយោជន៍បន្ថែមទៅវិញទៅមកជូនដល់អតិថិជន នៃក្រុមហ៊ុនទាំងពីរ ដែលរួមមាន ១. ផ្តល់ជូនអតិថិជនគ្រប់គម្រោងបុរីអ័រគីដេទាំងអស់ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នូវអាហារូបករណ៍ ឬការបញ្ចុះតម្លៃរហូតដល់ ២0% សម្រាប់ការសិក្សានៅសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខាអ័រគីដេ៦អា) ស្ថិតនៅក្នុងបុរី Orkide The Botanic City នេះផ្ទាល់ និងសាលា ប៊ែលធី អន្តរជាតិទី៣២ (សាខាក្រាំងធ្នង់) ដែលជាសាខាដែលនៅកៀកនឹងគម្រោងអ័រគីដេដឹពោធិ៍ចិនតុង។ ដែលការផ្តល់ជូននេះមានរយៈពេលវែងរហូតដល់ទៅ ៥ឆ្នាំសិក្សា។ និង២. ផ្តល់ជូនអ្នកអាណាព្យាបាលសិស្ស ឬបុគ្គលិករបស់សាលា ប៊ែលធី អន្តរជាតិទាំងអស់ នូវការបញ្ចុះតម្លៃពិសេសបន្ថែម ទៅលើការទិញផ្ទះ ឬបន្ទប់ខុនដូ ពីគ្រប់គម្រោងនៃក្រុមហ៊ុន Orkide Development។ រាល់លក្ខខណ្ឌនានាត្រូវបានអនុវត្ត។

លោក គ្រួច សុភក្ត្រា បានគូសបញ្ជាក់ថា រាល់គម្រោងបុរីអ័រគីដេទាំងអស់ មិនត្រឹមតែផ្តល់ជូននូវលំនៅដ្ឋានសម្រាប់រស់នៅប៉ុណ្ណោះទេ ក៏ផ្តល់ជូននូវសហគមន៍មួយប្រកបដោយផាសុកភាព សុវត្ថិភាព និងសុខដុមរមនា។ ជាក់ស្តែងនៅគម្រោង The Botanic City នេះផ្ទាល់ យើងនៅតែបន្តអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា៖ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹបដ៏ធំផ្តាច់គេ ដែលទើបតែបុកគ្រឹះសាងសង់កាលពីពេលថ្មីៗនេះ ដែលផ្តល់ជូននូវកីឡាចម្រុះ និងជាទីកន្លែងលំហែកម្សាន្តដ៏សម្បូរបែប។

ឯកឧត្តម លី ប៊ុនឆៃ បានមានប្រសាសន៍ថា សាលា ប៊ែលធី អន្តរជាតិ មាន ៣៣ទីតាំង និងកម្មវិធីសិក្សា ៥ធំៗ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងនោះ សាលាទទួលបាន ISO កម្រិតជាតិពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស និងស្ថានប័ន AXE Register នៃសហភាពអឺរ៉ុប ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ ដែលមានគំរូឯកភាពគ្នាតែមួយសម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជាស្តង់ដារអគារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ ព្រមទាំងគុណវុឌ្ឍគ្រូបង្រៀន។

សូមបញ្ជាក់ថា គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ហិចតា  អមដោយទន្លេសងខាងធំៗពីរ គឺទន្លេសាប និងទន្លេមេគង្គ។ គម្រោងនេះ ត្រូវបានបែងចែកជាច្រើនផ្នែកទៀត ដែលមានសក្តានុពលស្អាតដាច់គេ ធំជាងគេនៅក្នុងតំបន់ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធារណៈសំខាន់ៗជាច្រើនខ្សែផងដែរ។ ជាពិសេស Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោងប្រមាណជាង ៣ ០០០គ្រួសារ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm