ប្រធានាធិបតីនិយាយថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធីទេ

2026/02/18 09:51:32 pm        88

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសនេះ នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរ «ដោយសន្តិវិធី» របស់ខ្លួនឡើយ។

លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងកិច្ចប្រជុំជាមួយសកម្មជនស៊ីវិលបីរូប ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការបញ្ជាក់ពីលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរ ដោយផ្អែកលើគោលនយោបាយដែលបានគូសបញ្ជាក់ និងក្រឹត្យសាសនាដែលចេញដោយមេដឹកនាំកំពូលលោក Ali Khamenei របស់ប្រទេសនោះទេ ដោយបន្ថែមថា ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទៀងផ្ទាត់ណាមួយនៅក្នុងរឿងនេះ។

លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះ នឹងមិនទទួលយកការបដិសេធមិនឲ្យប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីព្យាបាលអ្នកជំងឺ និងអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិកម្មរបស់ខ្លួនឡើយ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ស្របពេលមានភាពតានតឹងកាន់តែកើនឡើងខ្លាំងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅអាស៊ីខាងលិច។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទី២ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។ ការចរចានេះ ត្រូវបានធ្វើឡើងនៅស្ថានទូតអូម៉ង់ នៅក្នុងទីក្រុងស្វ៊ីស និងសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi។ ការចរចាដោយប្រយោលជុំទី ១ ត្រូវបានធ្វើឡើង នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ នៅថ្ងៃទី ០៦ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm