ផលិតផលខ្មែរថ្មីៗរាប់សិបមុខត្រូវបានផលិតឡើងក្រោមសម្ទុះគាំទ្រពីពលរដ្ឋ

2026/02/18 10:32:48 pm        221

ផលិតផលខ្មែរថ្មីៗរាប់សិបមុខ ត្រូវបានផលិតឡើងបន្តបន្ទាប់ ក្រោយមានការគាំទ្រ យ៉ាង​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអំឡុងពេល នៃការឈ្លានពានរបស់កងទ័ពថៃ មក​លើ​អធិប​តេយ្យភា​ព​កម្ពុជា និងការពហិការមិនប្រើប្រាស់ និងមិនបរិភោគទំនិញថៃ ។

ផលិតផល​ខ្មែរច្រើនមុខថ្មីៗ កំពុងត្រូវបានផលិត មានដូចជាចំណីអាហារ ក្នុងនោះមានត្រីខ ទឹក​ត្រី ទឹក ស៊ីអ៊ីវ ភេសជ្ជៈ នំក្រៀម និងអាហារកំប៉ុងជាដើម ខណៈរបស់ប្រើប្រាស់មួយចំនួន ដូច​ជា​សាប៊ូ ​កក់សក់ សាប៊ូដុស ខ្លួន ថ្នាំដុសធ្មេញ ។ល។ ដោយផលិតផលទាំងអស់នេះ សុទ្ធសឹងតែជា ផលិត​ផលជំនួសទំនិញរបស់ថៃ។

អ្នកស្រី សេរី នាង ម្ចាស់ផលិតផលសាប៊ូឈ្មោះ “ខ្មែរយើង” និងលោក សុខ ឃឿន ម្ចាស់ ផលិត​ផល​ ថ្នាំដុសធ្មេញធ្វើពីម្លូ និងស្លាឈ្មោះ “ហាហា” បានឲ្យដឹងថា ក្រោយពីឃើញសម្ទុះ នៃ ការ​គាំទ្រ​របស់ពលរដ្ឋខ្មែរ លើផលិតផលជាតិយ៉ាងខ្លាំងក្លា លើសពេលណាៗទាំងអស់នោះ ក៏បាន​សម្រេច​បោះទុនបង្កើត ផលិតផល ដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយ នៅក្រោយ​ពេល​ផលិតឡើងហើយនោះ គឺ មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ចំណែ​កអ្នកស្រី ហេង ស៊ីនួន ម្ចាស់ហាងសម្រស់ខ្មែរ ដែលទទួលយកនូវផលិតផលខ្មែរ ប្រភេទ គ្រឿង​សម្អាងចែកចាយបន្ត បានឲ្យដឹងថា ក្រោយពេលមានសង្គ្រាមព្រំដែនកម្ពុជា-ថៃ សម្ទុះ​នៃ​ការ​គាំទ្រផលិតផលជាតិ ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែគាត់នៅមាន ការព្រួយ​បារម្ភ​ខ្លះដោយសាររយៈពេលចុងក្រោយនេះ ការគាំទ្រហាក់មានការថយចុះព្រោះ អ្នក​ខ្លះ​ទោះ​បី​ផលិត​ផល​មួយ​ចំនួនខ្មែរអាចផលិតបាន បែរជានៅនាំគ្នាគាំទ្រផលិតផលរបស់ថៃទៅវិញ។

គួរបញ្ជាក់ថា ជាមោទនភាពយ៉ាងខ្លាំង ដោយនារយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋ កម្ពុជា​ទាំង​ក្នុង​ និងក្រៅប្រទេស បានជួយគាំទ្រផលិតផលជាតិ ជាមួយនោះក្រសួងស្ថាប័នជាច្រើន​ក៏​បាន​បង្កើត​ព្រឹត្តិការណ៍មានការតាំងពិព័រណ៍ផលិតផលជាតិ ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋ​ផ្សេង​ៗ​បានដឹង ដែលសកម្មភាពទាំងអស់នេះ ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នក ផលិត បង្កើន​ការ​ផលិតបន្ថែមទៀតផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm