អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់ទីតាំងដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេស​ប្រព្រឹត្តបទល្មើស

2026/02/18 10:55:24 pm        360

អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការច្បាប់ រួមទាំងពិន័យប្រាក់ ទៅលើម្ចាស់ទីតាំងទាំងឡាយ ណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើស Online Scams នៅ​ក្នុង​ប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់ និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់ គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានា កម្លាំងអាជ្ញាធរមា​ន​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស​កំពុងបន្តសស្រាក់សស្រាំបំផុត ក្នុងការបោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​​ចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃ បានដាក់ឱសានវាទ ឬបន្ទាត់ក្រហម ត្រឹម​កំឡុង​ខែ​មេសា ​ឆ្នាំ២០២៦ ។

សម្រាប់​ក្របខ័ណ្ឌ នៃរាជធានីភ្នំពេញ ថ្មីៗនេះ កម្លាំងនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយអំពីផែនការបន្តទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើទីតាំងជួល​ការ​ស្នាក់​នៅ​ទាំង​ឡាយ ​ដែលបានលួចលាក់បន្តផ្តល់ការស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់ ពិសេស​ការ​រស់​នៅ​សម្រាប់​ប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការឆ្លើយតបទៅនឹង ការ​ដាក់​ឱសាន​វាទ​របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានកំណត់​បន្ទាត់​ក្រហម​ត្រូវ​លុប​បំបាត់​បទ​ល្មើស​ឆបោក​នេះឲ្យអស់ និងមានប្រសិទ្ធិភាពខ្ពស់ត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២៦ ។

ប្រជាពលរដ្ឋ សម្តែងការគាំទ្រចំពោះវិធានការខាងលើនេះ ក៏ដូចជាវិធានការទាំងឡាយនានា​ជា​ច្រើន​ទៀត​របស់​អាជ្ញាធរនៅទូទាំងប្រទេស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និង​បោស​ស​ម្អាតដាច់ណាត់នូវរាល់បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលកើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​ជាតិ ​ពិសេសគឺឧក្រិដ្ឋកម្មឆបោកអនឡាញនេះតែម្តង ។

យោងលើជំពូកទី៦ មាត្រាទី២០ នៃអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ​២០២៦ ក៏បានកំណត់ផងដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នក​គ្រប់​គ្រង​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យ​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិន​ទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ដែល​បាន​កំណត់ក្នុងច្បាប់ជាធរមានឡើយ ៕  អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm