សមត្ថកិច្ចមូលដ្ឋានបន្តចុះអប់រំតាមសាលារៀនពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍

2026/02/18 11:04:19 pm        266

សមត្ថកិច្ចតាមមូលដ្ឋានទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត បាន​ចុះ​ទៅ​តាម​សាលា​រៀន​ ក៏ដូចជាតាមសហគមន៍ជាប្រចាំ ដើម្បីផ្ដល់ការអប់រំលើបញ្ហាគ្រឿងញៀន ក៏​ដូច​ជា​ការ​អប់រំ​លើ​ច្បាប់ចរាចរណ៍។

ជាការយកចិត្តទុកដាក់លើភូមិឃុំមានសុខសុវត្ថិភាព ក៏ដូចជាសុវត្ថិភាពនៅតាមដងផ្លូវ សមត្ថ​កិច្ច​តាម​មូល​ដ្ឋាន ទាំងនៅតាមបណ្ដាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ មន្ត្រីមានសមត្ថកិច្ច បានបន្ត​ចុះ​ផ្ទាល់​ដល់​ទីតាំងសាលារៀនដើម្បីអប់រំដល់សិស្ស ក៏ដូចជាចុះដល់ទីតាំង​សហគមន៍​ផ្ទាល់​ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋលើបញ្ហាទាំងនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សមត្ថកិច្ចនៃសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ បានចុះទៅអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន បញ្ហាបារីអេឡិចត្រូនិក ក៏​ដូច​ជា​ច្បាប់​​ចរាចរណ៍ដល់សិស្សសិក្សានៅសាលាបឋមសិក្សាភូមិឬស្សី។ លោក កឹក បូរិន ជានាយ​ប៉ុស្តិ៍​សង្កាត់​​ស្ទឹងមា​នជ័យ២ លើកឡលើងថា វាជាភាពចាំបាច់ដែលត្រូវបន្តអប់រំដល់ពួកគាត់ ទាំង​សិស្ស​ទាំង​ប្រជាពលរដ្ឋទូទៅលើរឿងទាំងនេះ។ ពិសេសការអប់រំ ដល់កុមារដែលជា​ទំពាំង​ស្នង​ឫស្សី​​ជាធនធានបន្តវេន។ ការអប់រំឱ្យពួកគាត់ដឹងច្បាស់ពីច្បាប់ ដឹងច្បាស់ពីផលប៉ះពាល់ ជា​រឿង​ចាំ​បាច់​បំផុត។

ក្នុងឱកាសដដែលនេះ លោកគ្រូ ប៉ាន់ ស្រ៊ា ជានាយកសាលាបឋមសិក្សាភូមិឫស្សី លើក​ឡើង​ដែរ​ថា ​សាលាក៏តែងមានការអប់រំជាប្រចាំដល់កុមារតូចៗ លើបញ្ហាគ្រឿងញៀន និងបញ្ហា​ចរាចរណ៍​ផង​ដែរ​។ លោកថា គ្រប់យ៉ាងគឺធ្វើឡើងក្នុងគោលដៅរួមមួយ គឺបណ្ដុះកុមារ​ទាំង​នេះ​ឱ្យ​ក្លាយ​ជា​ធន​ធាន​មនុស្ស ជាសិស្សល្អ ជាកូនល្អ ជាពលរដ្ឋល្អចៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជា​មិន​បំពាន​ច្បាប់​ចរាចរណ៍ សុខសុវត្ថិភាពតាមដងផ្លូវ។

សម្រាប់កុមារដែលទទួលបានការអប់រំពន្យល់បន្ថែមនៅថ្ងៃនេះ ក៏សូមអរគុណដល់សមត្ថិកិច្ច ក៏​ដូច​ជា​អរគុណដល់លោកគ្រូ អ្នកគ្រូ ដែលយកចិត្តទុកដាក់លើពួកគាត់ ពន្យល់​ឱ្យ​ពួក​គាត់​យល់​ដឹង​កាន់​តែច្បាស់លើបញ្ហាទាំងនេះ។ ពួកគេសន្យានឹងធ្វើតាម ឱ្យបានខ្ជាប់ខ្ជួន។

បញ្ហា​គ្រឿងញៀន បញ្ហាក្មេងទំនើង ក៏ដូចជាបញ្ហាចរាចរណ៍ សុទ្ធតែជារឿង​ដែល​រាជ​រដ្ឋាភិបាល​កំពុង​យក​ចិត្តទុកដាក់ក្នុងការដោះស្រាយ។ ថ្មីនេះៗក្រសួងមហាផ្ទៃ ក៏បានប្រកាស​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្តច្បាប់ចរាចរណ៍ជាថ្មីវិញដែរ ក្រោយមួយរយៈនៃការបន្ធូរបន្ថយការអនុវត្តច្បាប់ មាន​ការ​កើនឡើងគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        42
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm