លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មាន TASS ថា ការចោទប្រកាន់របស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលថា ប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរផ្ទុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺគ្មានមូលដ្ឋាន និងជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីគេចវេស ពីកាតព្វកិច្ចរំសាយអាវុធរបស់ខ្លួន។

លោកបានកត់សម្គាល់ថា៖«សហរដ្ឋអាមេរិកបានបង្ខូចទ្រង់ទ្រាយ និងបំផ្លាញគោលនយោបាយនុយក្លេ អ៊ែររបស់ប្រទេសចិន» ដោយធ្វើអត្ថាធិប្បាយអំពីការអត្ថាធិប្បាយរបស់ឧបការីររដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងមិនរីកសាយអាវុធ លោក Christopher Ee ដែលថា ប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរផ្ទុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ «នេះគឺជាការរៀបចំនយោបាយដែលមានគោលបំណងបន្តសមត្ថភាពនុយក្លេអ៊ែរ និងគេចវេសពីការទទួលខុសត្រូវរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន»។
អ្នកការទូតរូបនេះ បានបន្ថែមថា៖«ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងរ៉ាវបែបនេះ។ ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិនបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ គឺគ្មានមូលដ្ឋានទាំងស្រុង»៕
