ប្រធានសមាគមធំៗអំពាវនាវដល់សហគ្រិនក្នុងស្រុកសិក្សាលទ្ធភាពលើការកែច្នៃផលិតជំនួសការនាំចូល

2026/02/18 11:19:53 pm        539

ប្រធានសមាគមធំៗចំនួនពីរ អំពាវនាវសហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពលើការបង្កើត​ឧស្សាហ​កម្ម​កែច្នៃ និងការវេចខ្ចប់ចេញជា ផលិតផលសម្រេច ដើម្បីស្រូបយកផលដំណាំកសិកម្មផ្សេងៗ ជា​ពិសេសការកែច្នៃចេញជាគ្រឿងកំប៉ុង ខណៈសម្ទុះផលិតកម្មសត្វក្នុង ស្រុកកំពុងរីកចម្រើន។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងវេទិកាជំនួបសហគ្រិន​ជំរុញ​សេដ្ឋកិច្ច​ឆ្នាំ២០២៦ ថា ជុំវិញ កិច្ចដំណើរការអាជីវកម្មក្នុងស្រុកឃើញថា នៅក្នុងរយៈពេលចុង​ក្រោយ​នេះ មានសម្ទុះងើបឡើងយ៉ាងផុលផុសលើការកែច្នៃ ក្នុងនោះក៏ មានឧស្សាហកម្ម និង​សិប្បកម្ម​មួយចំនួនបាននិងកំពុងចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះស្រាយទីផ្សារ ស្រប​ពេល​ប្រជាជន​កម្ពុជា បានធ្វើពហិការ និងបានបង្កើតនូវគំរូអាជីវកម្មថ្មីផ្សេងៗគ្នា គាំទ្រដល់ទីផ្សារ​ក្នុងស្រុក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតនូវ ផលិតផលថ្មីៗសម្រាប់ទីផ្សារ។

បណ្ឌិតរូបនេះ បន្តថា ចំពោះផលិតផលកសិកម្មឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបាន​នាំចេញ​កសិផលស្រស់មាន កំណើនឡើងជាលំដាប់។ បញ្ហានេះ, ឯកឧត្តម​បណ្ឌិតក៏​បាន​អំពាវ​នាវ​ដល់​សហគ្រិន​ក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោង វិនិយោគឧស្សាហកម្មកែច្នៃ ឬការវេច​ខ្ចប់​ចេញ​ជាផលិតផលសម្រេចផ្សេងៗ តាមរយៈការបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការ ចូលរួម​ពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិតផលកាន់តែសំបូរបែប ជំនួសទីផ្សារនាំចូល និងក៏​ជាការ​បង្កើត​ចលនានៃលំហូរសាច់ប្រាក់ ក្នុងស្រុកឱ្យកាន់តែធំឡើងៗ។

ជុំវិញការកែច្នៃនេះដែរ, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកឡើង​ផង​ដែរ​ថា បច្ចុប្បន្នផលិតកម្ម សត្វនៅកម្ពុជាមានការីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផលិតកម្មជ្រូកនិងមាន់បាននិងកំពុងកើនឡើង និងផ្គត់ផ្គង់ក្នុងទីផ្សារលើស តម្រូវការផងដែរ បញ្ហានេះលោកក៏បានអំពាវនាដល់វិនិយោគិនបរទេសក៏ដូចជាវិនិយោគិនក្នុងស្រុក ធ្វើការវិនិយោគក្នុងវិស័យឧស្សហ- កម្មកែច្នៃ ចេញជាផលិតផលសម្រេចផ្សេងៗដូចជា គ្រឿងកំប៉ុង សាច់ផាត់ ប៉ាតេ ប្រហិត ឬរោងចក្របង្កក់សាច់ជាដើម ខណៈផលិត ផលទាំងនេះ កំពុងមានតម្រូវការទីផ្សារក្នុងស្រុក ក្នុងនោះប្រសិនបើវិស័យនេះដំណើរកាន់តែប្រសើរ គឺមិនត្រឹមបង្កើតការងារប៉ុណ្ណោះ ទេ ថែមទាំងជួយដល់កសិករ តាមរយៈការផ្តល់វត្ថុធាតុដើម ដល់ឧស្សាហកម្មកែច្នៃចំណីសត្វផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម បង្កើនផលិតភាព ធ្វើពិពិធកម្ម អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងបង្កើនការនាំចេញជាដើម។ ក្រៅពីនេះគឺបន្តពង្រឹងសមត្ថភាពដល់កសិករ និងសហគមន៍កសិកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការកែច្នៃផលិតផលកសិកម្ម និងបង្កើនផលិតភាពកែច្នៃផលិតផលកសិកម្ម ការ បន្តអនុវត្តវិធានការបច្ចេកទេស សំដៅធានាសុវត្ថិភាពអាហារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងជាដើម រួមជាមួយបន្តគាំទ្រ ដល់ការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម ក្នុងគោលដៅបង្កើនការផ្គត់ផ្គង់សាច់លើទីផ្សារ និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm