ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខាវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រជាជនអ៊ុយក្រែន រស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះជាមួយគេ«កុំរត់គេចពេលគេលំបាល»៕
