មកដល់ពេលនេះ​វៀតណាម​មិនទាន់​រៀបចំ​រួចរាល់​សម្រាប់​ស៊ី​ហ្គេម ២០២១ ​នៅ​ខែ​ឧសភា​ខាងមុខ

2022/03/21 10:13:10 am        144

ស៊ីហ្គេម៖ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នាយបេសកកម្ម​ស៊ី​ហ្គេម ២០២១ និង​ទស្សនកិច្ច​កន្លែង​ប្រកួត​នានា​នៅ​ទីក្រុង​ហាណូយ និង​កន្លែង​ក្បែរ​ខាង ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាមានប្រសាស​ន៍ថា​ ឯកឧត្តមបានកត់សម្គាល់​ជាច្រើន​ចំណុច ក្នុងនោះ​ទីលាន​ប្រកួត​មួយ​ចំនួន​មិនទាន់​រួចរាល់​នៅឡើយ​ទេ តែ​វៀតណាម​បញ្ជាក់​ថា​នឹងធ្វើ​ឱ្យទាន់ពេល ខណៈ​ការប្រកួត​នៅសល់​ជាង​ពីរ​ខែ​ទៀត​។​

​ឯកឧត្ដម​អគ្គលេខាធិការ​បន្ថែម​ថា ​អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ស្មើ​ឱ្យ​វៀតណាម​ទទួល និង​ជួយ​ដល់​កម្ពុជាដោយសារតែ​យើង​បញ្ជូន​ប្រតិភូ​ទ្រង់ទ្រាយ​ធំ​ទៅ​ចូលរួម និង​សុំ​ឱ្យ​ផ្ដល់​ការ​ហ្វឹកហាត់​ដល់​កីឡា​មួយ​ចំនួន​។ ឯកឧត្ដម​បន្ត​ថា​ ជាការ​ឆ្លើយតប​វៀតណាម​ទទួលយក​សំណូមពរ​ទាំងនេះ​។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម ២០២៣ លើកឡើង​ដែរ​ថា ​ប្រទេស​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម ២០២១​ នេះបាន​សម្តែង​នូវ​ការអបអរសាទរ​ដល់​ដំណើរការ​រៀបចំ​ស៊ី​ហ្គេម ២០២៣ ​នៅ​កម្ពុជា ហើយ​សប្បាយចិត្ត​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី អាគ្នេយ៍​ជា​លើកដំបូង​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ត​សៀមរាប​។​

​សូម​ជម្រាប​ជូន​ថា ​ការចូលរួម​ប្រជុំ​លើក​នេះ ក្រៅពី​ទទួល​បាន​នូវ​ព័ត៌មាន និង​វឌ្ឍនភាព​ចុងក្រោយនៃ​ដំណើរ​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការចូលរួម​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ក៏​ជា​ឱកាស​ល្អ​សម្រាប់​បំពេញ​បន្ថែម​បទពិសោធន៍ ក្នុង​ការដឹកនាំ​គ្រប់គ្រង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមដែល​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​បន្តវេន​នា​ឆ្នាំ​២០២៣ ផង​ដែរ​។​ ​អត្ត​ព​លិ​ក​ជាង​ ៧០០០​នាក់មកពី ​១១​ប្រទេស​នឹង​ចូលរួម​កា​រ​ប្រកួត​ស៊ី​ហ្គេម ២០២១ លើក​មក​ធ្វើ​នៅ​ឆ្នាំ​២០២២ ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am