ទោសប្រហារជីវិតកូរ៉េខាងត្បូងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈរដ្ឋអាជ្ញាស្វែងរកការប្រហារជីវិតលោកអតីតមេដឹកនាំ Yoon

2026/02/19 12:27:47 am        45

លោក Park Chang-seon ធ្លាប់ជានិស្សិតកំពូលមួយរូបនៅកូរ៉េខាងត្បូងដែលមានក្តីស្រមៃចង់ក្លាយជាប្រធានាធិបតី ។ ប៉ុន្តែជីវិតរបស់លោកបានប្រែក្រឡះ ក្នុងឆ្នាំ ១៩៧៤ ពេលដែលឪពុករបស់គាត់ គឺលោក Park Gi-rae ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ធ្វើសកម្មភាពប្រឆាំងរដ្ឋ ហើយត្រូវបានកាត់ទោសប្រហារជីវិតនៅរយៈពេល ១ឆ្នាំក្រោយមក ។

លោក Park និយាយថា វាប្រៀបបាននឹងពិភពលោកក្រឡាប់ចាក់ ។ មុនពេលការចាប់ខ្លួនឪពុករបស់លោក លោកគឺជានិស្សិតកំពូលម្នាក់ ឈ្នះការប្រកួតប្រជែងសុន្ទរកថាថ្នាក់ជាតិ ហើយនិងបានឡើង ទូរទស្សន៍ KBS ប៉ុន្តែក្រោយការចាប់ខ្លួនឪពុករបស់លោក លោកបានក្លាយជាកូនប្រុសចារកម្ម និងជាកូនប្រុសរបស់កុម្មុយនិស្ត ។

ស្រមោលអន្ទោលតាមប្រាណគ្រួសាររបស់លោក អំឡុងការគ្រប់គ្រងបែបផ្តាច់ការរបស់លោកអតីតប្រធានាធិបតី Park Chung-hee ។

ចាប់តាំងពីថ្នាក់មធ្យមសិក្សារហូតមក លោក Park Chang-seon និយាយថា លោកបានរងការបំពានឥតឈប់ឈរពីគ្រូបង្រៀន និងឪពុកម្តាយផ្សេងទៀត ។ ពេលទៅសួរសុខទុក្ខឪពុករបស់លោកនៅពន្ធនាគារ Seodaemun ធ្វើឲ្យលោកពោពេញដោយការភ័យខ្លាច ហើយរូបលោកបង្ខំចិត្តរង់ចាំអស់រយៈពេលជាច្រើនម៉ោង ក្រោមអាកាសធាតុត្រជាក់ខ្លាំង ។

លោក Park បានរៀបរាប់ថា អស់រយៈពេល ៩ឆ្នាំ រាល់ការទៅសួរសុខទុក្ខ ប្រៀបបាននឹងការចូលរួមពិធីបុណ្យសព ។ ពួកយើងពុំដឹងនោះទេថាតើ វាគឺជាពេលចុងក្រោយឬយ៉ាងណា ដែលពួកយើងអាចជួបគាត់ ពីព្រោះថា ពួកយើងពុំបានដឹងនោះទេថាតើគាត់នឹងត្រូវស្លាប់នៅពេលណានោះ ។

សូមបញ្ជាក់ថា រដ្ឋអាជ្ញាកំពុងស្វែងរកការកាត់ទោសប្រហារជីវិតចំពោះលោកអតីតប្រធានាធិបតី Yoon Suk Yeol ពីបទចោទប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយអស់រយៈពេលជាច្រើនខែ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm