ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យផ្សព្វផ្សាយសេវាកម្មពិនិត្យ និងព្យាបាលជំងឺឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ព័ន្ធការពិនិត្យ ព្យាបាលជំងឺធំៗ និងធ្ងន់ៗ ប្រជាពលរដ្ឋខ្លះមិនបានដឹងនោះទេ បែរជាទៅរកសេវាពិនិត្យ និងព្យាបាលជំងឺទាំងនោះ នៅក្រៅប្រទេសទៅវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាន់តែធ្វើទំនើបកម្ម ដោយមានសមត្ថភាពអាចពិនិត្យ និងព្យាបាលជំងឺកម្រិតធ្ងន់ៗ ក្នុងនោះមានការវះកាត់ផ្លាស់ប្តូរក្រលៀន និងប្តូរថ្លើមផងដែរ៕













