អ្នកស្រុកនៅទីក្រុង Denee ស្ថិតនៅភាគខាងលិចប្រទេសបារាំង ទុកចោលរថយន្តរបស់ពួកគេ និងងាកមកប្រើប្រាស់ទូកជំនួសវិញ ពេលដែលទឹកជំនន់ជន់លិចដងផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ ។
លោក Jason Garnier គឺជាកម្មករក្រុងមួយរូបនិយាយថា ពួកយើងលែងអាចចូលដល់ទីក្រុង Denee បានទៀតហើយ ដោយសារផ្លូវលែងអាចដំណើរការបាន ដោយសារទឹកជំនន់ ដូច្នេះហើយមានតែទូកប៉ុណ្ណោះដែលអាចធ្វើដំណើរទៅដល់ភូមិបាន ។

លោកបន្តថា មនុស្សដែលចង់ទៅធ្វើការ ពួកគេត្រូវតែជិះទូកនៅពេលព្រឹក ហើយពេលត្រឡប់មកវិញនៅពេលល្ងាច ក៏ត្រូវជិះទូកដូចគ្នា ។
សង្កាត់ Maine-et-Loire ស្ថិតក្នុងទីក្រុង Denee ក៏ដូចជាសង្កាត់ ២ទៀត នៅភាគនិរតីបារាំង ត្រូវបានសេវាកម្មឧតុនិយមបារាំងដាក់ក្នុងការប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត សម្រាប់ទឹកជំនន់ និងកម្រិតទឹកខ្ពស់ ។
សង្កាត់ ១៤ទៀតរបស់បារាំង បានស្ថិតក្នុងការប្រកាសអាសន្នកម្រិតព័ត៌មានលឿងទុំ កាលពីថ្ងៃអង្គារ ។ សង្កាត់ Maine-et-Loire បន្តស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នពណ៌ក្រហមនៅថ្ងៃពុធនេះ ស្របពេលដែលពួកគេព្យាករថា ភ្លៀងនឹងបន្តបង្អុរធ្លាក់បន្ថែមទៀត ។
លោក Garnier និយាយថា កម្រិតទឹកខ្ពស់បំផុត ត្រូវបានគេរំពឹងថា នឹងកើតមាននៅព្រឹកថ្ងៃស្អែក ។ ពួកយើងនឹងមើលឃើញអ្វីកើតឡើង ហើយបច្ចុប្បន្នពួកយើងបានត្រឹមតែរង់ចាំមើលប៉ុណ្ណោះ ៕
