គ្រូបង្រៀនហ្កាហ្សា បើកមជ្ឈមណ្ឌលសិក្សាឥតគិតថ្លៃសម្រាប់ក្មេងជម្លៀសខ្លួននៅទីក្រុង Arish របស់អេហ្ស៊ីប

2026/02/19 03:06:50 am        68

អ្នកគ្រូហ្កាហ្សា Hadeel Jamal Zoarob បានប្រែក្លាយកន្លែងគាត់ជួលនៅទីក្រុង Arish របស់ប្រទេសអេហ្ស៊ីប ទៅជាមជ្ឈមណ្ឌលសិក្សាដោយឥតគិតថ្លៃសម្រាប់ក្មេងជម្លៀសខ្លួនរាប់រយនាក់ ដើម្បីជួយពួកគេទទួលបានការសិក្សាតាមអនឡាញ ក្រោយរត់គេចចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សា ។

អ្នកស្រី Zoarob ដែលជាគ្រូគណិតវិទ្យា និងមានកូន ៤នាក់ បានចាកចេញពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែដែលអ្នកស្រីនិយាយថា វាបានធ្វើឲ្យខូចខាតផ្ទះរបស់គាត់យ៉ាងធ្ងន់ធ្ងរ ។

អ្នកគ្រូវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបជាមួយប្តីរបស់គាត់ គឺជាជាងភ្លើងកាន់លិខិតឆ្លងដែនអេហ្ស៊ីប និងកូនៗរបស់ពួកគេ តាមច្រកព្រំដែន Rafah ។ អ្នកស្រីនិយាយថា ឪពុករបស់គាត់ បងប្អូនប្រុសស្រីរបស់គាត់ បន្តរស់នៅក្នុងតំបន់ហ្កាហ្សា ។

ក្រោយពេលមកដល់ទីក្រុង Arish អ្នកស្រី Zoarob ដែលព្រួយបារម្ភពីកូនៗរបស់គាត់បាត់បង់ការសិក្សាអស់រយៈពេលជាច្រើនខែនោះ បានចាប់ផ្តើមបង្រៀនពួកគេនៅផ្ទះ ប៉ុន្តែក្រោយមក ក្មេងៗជម្លៀសខ្លួនរបស់គ្រួសារប៉ាឡេស្ទីនផ្សេងទៀត បានចាប់ផ្តើមចូលរៀនដូចគ្នា ។

ស្របពេលដែលចំនួនសិស្សកើនឡើង អ្នកស្រី Zoarob បានជួលកន្លែងទំនេរនៅជិតនោះ និងធ្វើវាទៅជាមជ្ឈមណ្ឌលសិក្សាដែលបច្ចុប្បន្នមានសិស្សជម្លៀសខ្លួនប្រហែល ២០០នាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តមួយនេះ ជួយក្មេងៗបន្តរៀនតាមកម្មវិធីសិក្សាប៉ាឡេស្ទីន ដែលភាគច្រើននៃពួកគេ ត្រូវរៀនតាមអនឡាញ ។

ថ្នាក់រៀនផ្តោតសំខាន់លើមុខវិជ្ជាស្នូលចំនួន ៤គឺ គណិតវិទ្យា វិទ្យាសាស្រ្ត ភាសាអារ៉ាប់ និងភាសាអង់គ្លេស ហើយផ្តល់ការសិក្សាឥតគិតថ្លៃដល់គ្រួសារដែលកូនៗរបស់ពួកគេ ពុំបានចូលរៀសអស់រយៈពេលជាច្រើនខែមកហើយ ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm