ការចរចាសន្តិភាពរយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសរវាងអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កាលពីថ្ងៃពុធ ១៨កុម្ភៈសប្ដាហ៍នេះ ដោយគ្មានគ្មានវឌ្ឍនភាព ដោយប្រធានាធិបតី Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូថាបានរារាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំ។

អ៊ុយក្រែនបានប្រឈមនឹងសម្ពាធម្តងហើយម្តងទៀតពីប្រធានាធិបតីអាមេរិក Donald Trump ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលអាចមានន័យថាការធ្វើសម្បទានដ៏ឈឺចាប់ ខណៈកងកម្លាំងរុស្ស៊ីបានវាយលុកបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន និងការរុលទៅមុខយឺតៗនៅលើសមរភូមិ។

ខណៈគណៈប្រតិភូបានជួបគ្នាសម្រាប់ថ្ងៃទីពីរនៅសណ្ឋាគារមួយក្នុងទីក្រុងរបស់ស្វីស ក្រោមការសម្របសម្រួលរបស់ប្រេសិតអាមេរិកលោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺ លោកJared Kushner លោក Zelenskyy បានហៅថ្ងៃដំបូងថា "លំបាក"។

លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា ពួកលោកអាចនិយាយបានថា រុស្ស៊ីកំពុងព្យាយាមពន្យារពេលការចរចាដែលអាចឈានដល់ដំណាក់កាលចុងក្រោយរួចហើយ។
មិនយូរប៉ុន្មានក្រោយសេចក្តីថ្លែងការណ៍របស់លោក គណៈប្រតិភូបានបញ្ឈប់ការចរចា ហើយបាននិយាយថាពួកគេនឹងជួបគ្នាម្តងទៀតនាពេលអនាគត ដោយពុំបានផ្តល់កាលបរិច្ឆេទ ទេ ។
ប្រធានអ្នកចរចារបស់រុស្ស៊ី គឺអតីតរដ្ឋមន្ត្រីវប្បធម៌ លោក Vladimir Medinsky បានហៅការចរចានេះថាលំបាក ។
ចំណែកអ្នកចរចានាំមុខរបស់អ៊ុយក្រែន និយាយថា "មានវឌ្ឍនភាព" បន្ទាប់ពីការចរចាជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក៕