លោក Putin ជួបប្រមុខការទូតគុយបា និងរិះគន់ការរឹតត្បិតប្រេងរបស់អាមេរិកថា «មិនអាចទទួលយកបានទេ»

2026/02/19 04:45:32 pm        179

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធ (១៨ កុម្ភៈ) នៅវិមានក្រឹមឡាំង ហើយនៅក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ីរូបនេះនិយាយថា ការរឹតត្បិតថ្មីដែលដាក់លើប្រទេសកោះគ្រប់គ្រងតាមបែបកុម្មុយនិស្តមួយនេះគឺ «មិនអាចទទួលយកបានឡើយ»។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីមួយរូបបាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូនឹងផ្តល់ជំនួយដល់ទីក្រុងឡាហាវ៉ាន រួមទាំងជំនួយសម្ភារៈ ដើម្បីជួយទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរាំងខ្ទប់ប្រេងមិនឱ្យចូលប្រទេសកោះមួយនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក Putin បានប្រាប់លោក Rodriguez ថា៖ ឥឡូវនេះជារយៈពេលពិសេសមួយ គឺទណ្ឌកម្មថ្មី ហើយដូចដែលដឹងស្រាប់ហើយចំពោះរឿងនេះ គឺរុស្ស៊ីមិនទទួលយកអ្វីដូចនេះបានជាដាច់ខាត។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ប្រមុខវិមានក្រឹមឡាំងរូបនេះ បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងគុយបា កំពុងអភិវឌ្ឍ «លើផ្លូវវិជ្ជមាន»។ ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov វិញ បានប្រាប់សមភាគីគុយបារបស់លោកនៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូកំពុងជំរុញសហរដ្ឋអាមេរិក កុំឱ្យបិទខ្ទប់ផ្លូវទាំងស្រុងលើកងទ័ពជើងទឹកគុយបា ហើយកំពុងជំរុញឱ្យមានការចរចាជំនួសវិញ។

យ៉ាងណាមិញ លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក Putin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ មិនបានពិភាក្សាអំពីបញ្ហាគុយបាជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm