ព្រឹទ្ធសមាជិកអាមេរិកនៅអ៊ុយក្រែន អំពាវនាវឱ្យដាក់សម្ពាធលើរុស្ស៊ី មិនមែនគ្រាន់តែធ្វើកិច្ចចរចាទេ

2026/02/19 04:47:58 pm        116

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ដែលទៅទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសជិតខាង កាលពីថ្ងៃពុធ (១៨ កុម្ភៈ) បានសន្យាថា នឹងវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ និងជំរុញឱ្យមានទណ្ឌកម្មផ្នែកថាមពលថ្មីដ៏តឹងរ៉ឹង និងច្បាប់ផ្សេងៗទៀត ដើម្បីដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ក្នុងសញ្ញាមួយដែលបង្ហាញថា ត្រឹមតែកិច្ចចរចាគឺមិនគ្រប់គ្រាន់ក្នុងការបញ្ចប់ជម្លោះដ៏បង្ហូរឈាមមួយនេះឡើយ។

ថ្លែងពីអ៊ុយក្រែនក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃពុធ ព្រឹទ្ធសមាជិកអាមេរិក លោកស្រី Jeanne Shaheen មកពីរដ្ឋ New Hampshire និងព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ ៣រូបផ្សេងទៀត បាននិយាយថា៖ ពួកគេសង្ឃឹមថានឹងមើលឃើញកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង និងការងារជាក់ស្ដែងមួយចំនួននៅពេលត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីដាក់សម្ពាធលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

កិច្ចចរចាសន្តិភាពរយៈពេល ២ថ្ងៃនៅទីក្រុងហ្សឺណែវ រវាងអ៊ុយក្រែន និងរុស្ស៊ី សម្របសម្រួលដោយសហរដ្ឋអាមេរិក បានបញ្ចប់នៅថ្ងៃពុធសប្ដាហ៍នេះ ដោយពុំមានការទម្លាយភាពទាល់ច្រកធំដុំណាមួយឡើយ ខណៈសង្គ្រាមយ៉ាងខ្លាំងក្លារបស់រុស្ស៊ីលើអ៊ុយក្រែន ជិតដល់ខួប ៤ឆ្នាំរបស់ខ្លួនទៅហើយ។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា លោកមិនពេញចិត្តនឹងលទ្ធផលនេះទេ ទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានរាយការណ៍ពី «វឌ្ឍនភាពប្រកបដោយអត្ថន័យ» មួយចំនួនក៏ដោយ។

អ៊ុយក្រែន បានប្រឈមនឹងសម្ពាធយ៉ាងជាប់លាប់ពីលោក Trump ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលអាចមានន័យថាជាការធ្វើសម្បទានដ៏ឈឺចាប់ ខណៈកងកម្លាំងរុស្ស៊ីបន្តវាយប្រហារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន និងបន្តវាយរុលទៅមុខយឺតៗនៅលើសមរភូមិ។ សមាជិកសភាអាមេរិកជាច្រើនរូប រួមទាំងសមាជិកមកពីបក្សសាធារណរដ្ឋមួយចំនួនរបស់លោក Trump ផ្ទាល់ ក៏ដូចជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ទីក្រុងគីវ មិនគួរប្រឈមមុខនឹងសម្ពាធខ្លាំងពេកនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm