ការប្រកួតបាល់ទាត់លីគអភិវឌ្ឍន៍កម្ពុជា នឹងរកឃើញជើងឯកនៅចុងសប្ដាហ៍នេះ

2026/02/19 05:45:01 pm        243

ការប្រកួតកីឡាបាល់ទាត់ដែលមានឈ្មោះថា លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើ​ញជើង​ឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។

ព្រឹកថ្ងៃ​អាទិត្យនេះ ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅ​កីឡដ្ឋាន​អាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹក។ ដំណាលគ្នានេះដែរ ក្លឹប​វិសាខា​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដីភ្នំពេញក្រោន។

ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធីនេះ វិសាខាត្រូវការឈ្នះភ្នំពេញក្រោន ហើយអាយអេសអាយ ស្មើ រឺចាញ់។ ផ្ទុយ​ទៅ​វិ​ញ បើអាយអេសអាយដង្កោសែនជ័យ ឈ្នះហើយវិសាខាចាញ់ រឺស្មើភ្នំពេញក្រោន នោះ​អាយ​អេស​អាយ​ក្លាយជាម្ចាស់ជើងឯក។

សូមរំលឹកថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ​២០២៥​/២៦នេះ មានរយៈពេល ៨ខែ ដោយដំណើរការចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់​ថ្ងៃ​ទី២២ ខែកុម្ភះ ឆ្នាំ២០២៦ដោយមានក្លឹបចំនួន៦ ចូលរួមការប្រកួតរដូវកាល ២០២៥​/២៦​មាន​៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន, និង វិសាខា។

គណៈកម្មាធិការរៀបចំការប្រកួត ឱ្យដឹងថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌាន​លីគ​អភិវឌ្ឍន៍​ មានបួនចំណុចធំៗ​គឺ​ផ្តល់​ឱកាស​ដល់​កីឡាករ​ដែល​មិន​សូវ​ទទួល​បាន​ឱកាស​លេង​នៅ​ក្នុង​កា​រប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យ​មានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជន​អាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែង​ជាមួយ​ក្រុម​ធំ ​ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើង​ដោយ​ផ្តោត​សំខាន់​លើ​កីឡាករ​អាយុ​ក្រោម ​២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀម​លក្ខណៈ​សម្បត្តិ​សម្រាប់​ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាព​របស់​មន្រ្តី​ដឹក​នាំ​ការ​ប្រកួត ​ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា។ BTV News ផ្សាយផ្ទាល់៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm