កាសែត WSJ៖ សហរដ្ឋអាមេរិក នឹងដកកងទ័ពទាំងអស់១.០០០នាក់ចេញពីប្រទេសស៊ីរី

2026/02/19 06:47:12 pm        149

កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំការដកកងទ័ពជិត ១.០០០នាក់ចេញពីអង្គភាពយោធារបស់ខ្លួនដែលនៅសល់ក្នុងប្រទេសស៊ីរី។

កាលពីសប្តាហ៍មុន យោធាអាមេរិកបានបញ្ជាក់ថា ខ្លួននឹងដកកងទ័ពចេញពីមូលដ្ឋាន al-Tanf មានទីតាំងនៅភាគខាងត្បូងប្រទេសស៊ីរី ជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ និងហ្ស៊កដានី។ មូលដ្ឋាននេះ បានបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់នៃប្រតិបត្តិការសម្រាប់ក្រុមចម្រុះសកលប្រឆាំងក្រុមអាយស៊ីស(ISIS) ដែលនៅពេលនោះ បានគ្រប់គ្រងតំបន់ធំៗនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់រហូតដល់មានការបាត់បង់ធ្ងន់ធ្ងរនៅឆ្នាំ ២០១៧។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា «ការចាកចេញតាមលំដាប់លំដោយ» កាលពីសប្តាហ៍មុនគឺ «ជាផ្នែកមួយនៃការផ្លាស់ប្តូរដោយចេតនា និងផ្អែកលើលក្ខខណ្ឌ»។

ទន្ទឹមនឹងនេះ កាសែត Wall Street Journal បានបង្ហាញថា ការដកកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរីនឹងធ្វើឡើងក្នុងរយៈពេលពីរខែខាងមុខ។ រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump បានថ្លឹងថ្លែងពីការដកកងទ័ពទាំងស្រុងចាប់តាំងពីយ៉ាងហោចណាស់ខែមករា។

យោងតាមមន្ត្រីដែលត្រូវបានដកស្រង់សម្តីដោយកាសែត Wall Street Journal បានឲ្យដឹងថា ការសម្រេចចិត្តដកកងទ័ពចេញពីប្រទេសស៊ីរី មិនជាប់ទាក់ទងទៅនឹងការបង្កើនកងទ័ពជើងទឹក និងកងទ័ពអាកាសអាមេរិកនាពេលបច្ចុប្បន្ននៅកន្លែងផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ានោះទេ ខណៈភាពតានតឹងកំពុងកើនឡើងជាមួយប្រទេសអ៊ីរ៉ង់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលលោក Trump បានគំរាមចាត់វិធានការយោធាប្រឆាំងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់ប្រទេសនេះលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងការខកចិត្តចំពោះការចរចានុយក្លេអ៊ែរដែលកំពុងបន្ត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm