រុស្ស៊ី៖ រុស្ស៊ីបានអំពាវនាវដល់កងកម្លាំងអ៊ុយក្រែនឲ្យចុះចាញ់នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងកើត ជាទីដែលទីក្រុង Moscow និយាយថា កំពុងជួបប្រទះគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរបំផុត។

លោកឧត្ដមសេនីយ៍ Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការគ្រប់គ្រងវិស័យការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានឧបត្ថម្ភដោយក្រសួងការពារជាតិបាននិយាយថា ទម្លាក់អាវុធរបស់អ្នកចុះទៅ។ លោក Mizintsev បាននិយាយថា គ្រោះមហន្តរាយជំនួយមនុស្សធម៌មានសភាពកាន់តែធ្ងន់ទៅៗហើយ។ លោកថា គ្រប់អ្នកទាំងឡាយដែលទម្លាក់អាវុធចុះ ត្រូវបានធានាឲ្យមានច្រកសុវត្ថិភាពចាកចេញពីទីក្រុង Mariupol។

ទីក្រុង Mariupol បានរងគ្រោះពីការវាយប្រហារតាមអាកាសធ្ងន់ធ្ងរបំផុត ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃ២៤ ខែកុម្ភៈ។ ភាគច្រើននៃពលរដ្ឋចំនួន ៤០០,០០០នាក់របស់ទីក្រុងនេះ នៅតែជាប់ក្នុងទីក្រុងដោយមានអាហារ និងទឹកទទួលទានតិចតួច និងគ្មានអគ្គិសនីប្រើប្រាស់៕
អត្ថបទ៖ សុខមាន