ប្រភព៖ អាល្លឺម៉ង់ ចង់ទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត ខណៈកម្មវិធីយន្តហោះចម្បាំងអឺរ៉ុប កំពុងធ្លាក់ចុះ

2026/02/19 06:49:01 pm        149

ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា អាល្លឺម៉ង់ កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែមទៀតដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងជំហានមួយដែលនឹងធ្វើឱ្យការពឹងផ្អែករបស់ទីក្រុងប៊ែរឡាំង លើបច្ចេកវិទ្យាយោធាអាមេរិក កាន់តែមានភាពខ្លាំងក្លាឡើង ខណៈកម្មវិធីយន្តហោះចម្បាំងជំនាន់ក្រោយរួមគ្នាជាមួយបារាំង កំពុងរអាក់រអួល។

ប្រភពនិយាយថា ទីក្រុងប៊ែរឡាំង កំពុងស្ថិតក្នុងការចរចា ដែលអាចនាំឱ្យមានការទិញយន្តហោះចម្បាំងប្រភេទនេះបន្ថែមលើសពីចំនួន ៣៥ គ្រឿង។ គួរឱ្យដឹងថា អាល្លឺម៉ង់បានទិញយន្តហោះ F-35 ចំនួន ៣៥ គ្រឿងក្នុងឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមដឹកជញ្ជូននៅចុងឆ្នាំ២០២៦នេះ។

លទ្ធភាពនៃការទិញយន្តហោះចម្បាំងបំបាំងកាយរបស់ក្រុមហ៊ុន Lockheed Martin ថ្មីៗជាច្រើនគ្រឿងបន្ថែមទៀត ក្នុងតម្លៃជាង ៨០ លានដុល្លារក្នុង ១គ្រឿង អាចនឹងកើតឡើងបន្ទាប់ពីសម្ពាធពីទីក្រុងវ៉ាស៊ីនតោន លើសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យបង្កើនការចំណាយវិស័យការពារជាតិ។ ប្រសិនបើការទិញយន្តហោះ F-35 ថ្មីៗទាំងអស់ និងការបញ្ជាទិញដែលមានស្រាប់ ក្លាយជាជំហានពិតប្រាកដ នោះអាល្លឺម៉ង់នឹងមានយន្តហោះ F-35 ប្រហែល ៨៥គ្រឿង។ ប៉ុន្តែប្រភពព្រមានថា លទ្ធផលនៅមិនទាន់ច្បាស់នោះទេ។

ដំណឹងបញ្ជាទិញយន្តហោះចម្បាំងអាមេរិកថែមទៀត បានកើតឡើងស្របពេលអាល្លឺម៉ង់ និងបារាំង កំពុងជាប់គាំងលើកម្មវិធីឆ្នាំ២០១៧ របស់ពួកគេ ឈ្មោះ ប្រព័ន្ធប្រយុទ្ធដែនអាកាសនាពេលអនាគត (ឬហៅថា FCAS) ដែលកំពុងជួបបញ្ហា និងមានតម្លៃដល់ទៅ ១០០ពាន់លានអឺរ៉ូ ក្នុងការសាងសង់យន្តហោះជំនាន់ក្រោយដើម្បីជំនួសយន្តហោះចម្បាំងរបស់បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ចាប់ពីឆ្នាំ២០៤០។ ប៉ុន្តែនៅក្រោមសេណារីយ៉ូដែលមានបញ្ហាជាច្រើន អាល្លឺម៉ង់ និងបារាំង អាចនឹងត្រូវបោះបង់ចោលគម្រោងមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm